ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស គូសបញ្ជាក់អោយដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត វាយប្រ ហារទៅលើទីតាំងការិយាល័យរដ្ឋាភិបាល នាភាគខាងលិចឆៀងខាងត្បូង ប្រទេសប៉ាគីស្ថាននោះ បានសម្លាប់មនុស្សហោចណាស់ ២៦ នាក់។
របាយការណ៍ បញ្ជាក់អោយដឹងថា មានការវាយប្រហារបំផ្ទុះគ្រាប់បែកទៅលើទីតាំងអាគារការិយា ល័យរដ្ឋាភិបាល ប្រទេសប៉ាគីស្ថាន ពោល វាយប្រហារនៅខាងក្រៅ ការិយាល័យ អាជ្ញាធរចុះបញ្ជី ឈ្មោះនិងទិន្នន័យថ្នាក់ជាតិ National Database and Registration Authority (Nadra) នាទីក្រុង Mardan ផ្ទាល់តែម្តង ដោយបានសម្លាប់មនុស្សតិចបំផុត ២៦ នាក់ និង ច្រើនជាង ៤៥ នាក់ផ្សេង ទៀតរងរបួសធ្ងន់ស្រាល ខណៈក្រុមឧទ្ទាម តាលីបង់ ប្រទេស ប៉ាគីស្ថាន ចេញ មុខ ថាខ្លួនជាអ្នក នៅពីក្រោយការវាយប្រហារលើកនេះ ។
សារព័ត៌មានក្នុងស្រុក ឲ្យដឹងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតលើកនេះគឺជាការវាយប្រ ហារអាក្រក់បំផុត អំឡុងខែធ្នូនេះ ខណៈការវាយប្រហារអាក្រក់ចុងក្រោយបំផុតនោះគឺការសម្លាប់ រង្គាលសិស្សសាលាតូចៗ និងលោកគ្រូអ្នកគ្រូប្រមាណ ១៥០ នាក់ នៅក្នុងទីក្រុង Peshawar ។
ឧក្រិដ្ឋជនបំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុង Mardan សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោក បានសំចតម៉ូតូរបស់ខ្លួន រួចបំផ្ទុះគ្រាប់បែកជាប់នៅនឹងខ្លួនឡើងនៅពេលដែលមន្រ្តីសន្តិសុខហៅ ឈប់សាកសួរនៅខាងក្រៅអាគារ Nadra ។ ជាលទ្ធផល មនុស្ស ២៦ នាក់បានស្លាប់ បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀត ទាំងរបួសធ្ងន់ និងស្រាល ក៏ដូចជាអ្នកស្លាប់បាត់បង់ជីវិត សុទ្ធសឹងតែ ជាជនស៊ីវិល។ ច្រើនជាងនេះ សារព័ត៌មាន Reuters ចុះផ្សាយអោយដឹងថា សំណង់ អាគារមន្ទីរ ពេទ្យ Bacha Khan ទទួលបានសាកសពមនុស្ស តិចបំផុត ១៦ នាក់ ខណៈ ច្រើន នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាលរបួសធ្ងន់ និង ស្រាល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី