CamNews

ព័ត៌មានអន្តរជាតិ 

វ៉ាក់សាំង Ebola កំណែសាកល្បង ជោគជ័យ ១០០% ហើយ នៅហ្គីណេ

ព័ត៌មានអន្តរជាតិ ៖​ វ៉ាក់សាំង សាកល្បង ប្រឆាំងទៅនឹងជម្ងឺឆ្លង Ebola ត្រូវបានគេបង្ហាញច្បាស់ថា ទទួលបាន នូវភាពជោគជ័យ បាន ១០០ ភាគរយ អំឡុងពេលនៃការ  ផ្ទុះឡើង វីរុសឆ្លងប្រភេទនេះ នៅក្នុងប្រទេស ហ្គីណេ ខណៈ បរិបទជោគជ័យមួយនេះ នឹងនាំមកនូវ    ទី អវសាន នៃការឆ្លងរាល ដាលនៅទ្វីបអាហ្រ្វិក ភាគខាងលិច ផ្ទាល់តែម្តង នេះបើយោងតាមសម្តីអ្នកជំនាញ ។


គួរបញ្ជាក់ថា លទ្ធផល នៃវ៉ាក់សាំងសាកល្បង ទៅលើក្រុមមនុស្ស  ច្រើន ជាង ៤០០០ នាក់ ពិតជា គួរអោយភ្ញាក់ផ្អើល ជាមួយនឹងល្បឿនលឿន ដែលពុំធ្លាប់ត្រូវបាន រំពឹងទុក ក្នុងការអភិវឌ្ឍន៍ បង្កើត បាននូវវ៉ាក់សាំងសាកល្បង ក៏ដូចជា ការធ្វើតេស្តិ៍  សាក  ល្បងជាដើម ។ ក្រុមអ្នកវិទ្យាសាស្រ្ត ក្រុម វេជ្ជបណ្ឌិត ក៏ដូចជា ក្រុមហ៊ុនឧសថ មានកិច្ចសហប្រតិបត្តិ ការល្អប្រឆាំងទៅនឹង ដំណើរការនៃការ ផលិតវ៉ាក់សាំងបានយ៉ាងល្អ ពីការចំណាយពេលជាង មួយទសវត្ស មកនៅត្រឹម  តែ រយៈពេល ១២ ខែតែប៉ុណ្ណោះ ។ រដ្ឋមន្រ្តីក្រសួងការបរទេស ន័រវេ Børge Brende  ធ្លាប់  ផ្តល់ជាជំនួយ ដល់មូលនិធិ វ៉ាក់សាំងសាកល្បងនោះ អោយដឹងថា ៖ ទន្ទឹមនឹងការមើល  ឃើញជាក់ស្តែង ដោយផ្ទាល់ភ្នែក ទៅ លើផលប៉ះពាល់ អវិជ្ជមាន ភាពហិនហោចខ្លាំង បណ្តាលមកពី Ebolo ទៅលើ  សហគមន៍ ក៏ដូចជា ប្រទេស  ជាតិទាំង ស្រុង ព័ត៌មានល្អថ្ងៃនេះ នៃ   វ៉ាក់សាំងសាកល្បង Ebola ទទួលបានជោគ ជ័យ ១០០ ភាគរយ គឺនាំមកនូវភាព សោមនស្ស និង សប្បាយរីករាយជាទីបំផុត ។


វ៉ាក់សាំងថ្មីនេះ ប្រសិនបើលទ្ធផល  វិជ្ជ មាន   ១០០  ភាគរយ ឈានទៅដល់បង្កើតវ៉ាក់សាំងផ្លូវការ​ នោះនឹងនាំមកនូវ ប្រសិទ្ធភាពខ្ពស់ ប្រៀ ប បាន អាវុធដ៏ពិសេស ក្នុងការប្រឆាំង Ebola ពោល ជាជំ នួយដល់ការផ្ទុះឡើងវីរុស សព្វថ្ងៃនេះ ធ្លាក់ដល់ចំនុចសូន្យ និងជួយទប់ស្កាត់កុំអោយមាន នាពេល អនាគតជាដើម ។ អំឡុងថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ រដ្ឋមន្រ្តីដដែល បន្ត អោ យដឹងថា​ ៖ ខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបាន ចូលរួមចំណែក ក្នុងការ សំ រេចបាននូវភាពជោគជ័យដ៏អស្ចារ្យមួយនេះ ។

គួររំឮកថា ករណីឆ្លង Ebola   សរុប   មកពីបណ្តាប្រទេស Guinea, Liberia និង Sierra Leone កើន ឡើង ដល់ទៅ ២៧,៧៤៨ នាក់  គិត    ត្រឹមថ្ងៃទី ២៦  កក្កដា ២០១៥ ខណៈតួរលេខ អ្នកស្លាប់ កើន ឡើងដល់ ១១,២៧៩ នាក់ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ theguardian


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US