ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ បានគូសបញ្ជាក់អោយដឹងថា លោក ពិតជា មិននឹកស្មានដល់ថា ការតុបតែងលម្អ នាឱកាស នៃថ្ងៃបុណ្យ ណូអែល នៅឯផ្ទះរបស់លោក បានទទួល ការព្រមាន ពីមន្រ្តី ប៉ូលីស ទាល់តែសោះ នេះបើយោងតាម ការដកស្រង់ អត្ថបទសារព័ត៌មាន ប្លែកបរទេស ។
គួរបញ្ជាក់ផងដែរថា ការតុបតែង លម្អ លំនៅស្ថានរបស់គាត់មួយនេះ វាមិនជាធម្មតា ប៉ុន្មាននោះទេ ពោលគឺ ខុសស្រឡះពីផ្ទះ ឯទៀតផ្ទាល់តែម្តង ដោយនៅក្នុងនោះ គាត់បានយក រូប ម៉ានីកាំង តោង ឡើងសំយ៉ាបផ្ទះ របស់លោក អមទៅដោយភ្លើងពណ៌ ដែលមើលទៅ ស្តែងណាស់ គឺគួរអោយរន្ធត់ ជា ខ្លាំង ពោលគឺ វាដូចទៅ ការពិតមែនទែន ស្តែងៗតែម្តង ។
លោក Bubba Murphy Lake ជាម្ចាស់ផ្ទះខាងលើ បានផ្តល់ជាកិច្ច សម្ភាសន៍ ដល់ទីភ្នាក់ងារ សារព័ត៌ មានអោយដឹងថា លោកពិតជាទទួល បានការព្រមាន ពីមន្រ្តី ប៉ូលីស ប្រចាំតំបន់ ពិតប្រាកដមែន ដោយនៅក្នុងនោះ បញ្ជាក់អោយគាត់រុះរើចេញ បន្ទាប់ពី មន្រ្តីប៉ូលីស ទទួលបានពាក្យបណ្តឹង ពីក្រុម មហាជន មួយចំនួន ដែលបានឃើញ ការតុបតែងមួយនេះ ពោលគឺ បានធ្វើអោយក្មេងៗ មួយចំនួន ភ័យរន្ធត់ យំថែមទៀតផង។
គួររំឭកផងដែរថា ករណី ដ៏ចម្លែក ស្ទើរតែមិនធ្លាប់ ជួបប្រទះខាងលើ បានកើតឡើង នៅឯក្រុង Berkel -ey Lake រដ្ឋ Georgia សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ huffingtonpost