ឯកសាររបស់ក្រសួងការពារជាតិអង់គ្លេសបានបង្ហាញអោយដឹងថាគេជឿថាមាន UFO របស់ក្រុម
មនុស្សភពផ្កាយបានចុះមកលេងលំហែរនៅទីបញ្ជាការដ្ឋានកងទ័ព។ ឯកសាររបស់ National Arch-
ives ដែលបានចេញផ្សាយកាលពីឆ្នាំ ១៩៩៥ បានបង្ហាញអោយដឹងថាគេបានរកឃើញ UFO ចុះ
ដែលបង្ហាញភាពប្រសើរមិនមែនជាសត្រូវនិងមនុស្សលោកនោះទេ។
គេបានប៉ានស្មានពីគោលបំណងរបស់ក្រុមជនភពផ្កាយទាំងនោះថាពួកគេអាចមានគោលបំណង
៣ ដែលចុះមកផែនដីនេះទី ១ គឺចង់មករកដាក់ទ័ព ទី ២ គឺគេចង់មករកសិក្សាពីវិទ្យសាស្រ្ត និងទី ៣
គឺគេគ្រាន់តែមកលេងប៉ុណ្ណោះ។ គេថែមទាំងបានសរសេរក្នុងកំណត់ហេតុនោះផងដែរថាក្រុមជន
ភពផ្កាយទាំងនោះបានបង្ហាញពួកគេពីយានយន្តរបស់ពួកគេផងដែរ ហើយវាពិតជាទំនើបៗជាង
របស់ដែលមាននៅលើផែនដីនេះទៀតផង យើងប្រហែលជាមិនអាចប្រើវាបានទេទោះបីជាវាមាន
នៅលើផែនដីនេះក៏ដោយ។ គេថែមទាំងបានសរសេរទៀតផងដែរថាមិនមែនមានតែមួយនោះទេ
គឺអាចមានច្រើនព្រោះគេសង្កេតឃើញមាន ពន្លឺប្លែកៗនៅលើមេឃ។
បើនិយាយទៅមនុស្សភាគច្រើនគេថា UFO និងមនុស្សភពផ្សេងអាចជារឿងមិនពិតតែសម្រាប់ឯក
សារមួយនេះគឺមិនមានទស្សនៈដូចជាមនុស្សទូទៅនោះទេ។ ព្រោះគេក៏បានចងផងដែរថាមានការ
រាយការណ៍ច្រើនមកហើយថាមានមនុស្សភពផ្សេងតាងពីប៉ុន្មានរយឆ្នាំមុនមកម្លេះ៕
ដោយ៖ ទិវា
ប្រភពពី៖ telegraph