CamNews

យល់ដឹង 

យុវវ័យមួយចំនួន តូចដែលលេង facebook គិតថាប្រើប្រាស់ គ្រឿងញៀន គឺឡូយ?

គ្រឿងញៀនគឺជាវត្ថុដែលសង្គមមនុស្សទូទៅស្អប់ខ្ពើម និងស្អប់ខ្ពើមទូទាំងពិភពលោកទៀតផងប៉ុន្តែ
សម្រាប់យុវវ័យមួយចំនួនតូចគឺមិនដូច្នោះនោះទេ។ អ្នកទាំងអស់គ្នា ស្អប់ខ្ពើមរអើមនឹងគ្រឿងញៀន
ប៉ុន្តែសម្រាប់សង្គមយុវវ័យខ្មែរសម័យបច្ចុប្បន្ន នេះមានយុវវ័យមួយចំនួនតួចដែលកំពុងតែវង្វេងផ្លូវ
លង់ខ្លួនជាមួយគ្រឿងញៀន ហើយគិតថាវាអស្ចារ្ស ឡូយទៀតផង។

ក្មេងស្រីម្នាក់នេះថតរូបឧបករណ៍សេពគ្រឿងញៀនបង្ហោះក្នុង Instargram ហើយបង្ហោះក្នុង facebook ទៀត ដើម្បីបង្ហាញថាខ្លួនឡួយ

រូបភាពខាងលើនេះគ្រាន់តែជាឧទាហរណ៍ពិតមួយប៉ុណ្ណោះសម្រាប់អ្នកដែលជាយុវវ័យប្រើប្រាស់
facebook ម្ចាស់ Account ខាងលើគ្រាន់ជាក្មេងស្រីម្នាក់ប៉ុណ្ណោះដែលបានថតរូបដបទឹកបរិសុទ្ធដែល
ប្រើសម្រាប់ជកថ្នាំទឹកកក តាមរយៈកម្មវិធី Instargram យកមកបង្ហោះក្នុង facebook អួតមិត្តភ័ក្រខ្លួន
ថាខ្លួនជាមនុស្សឡូយ។ អ្នកទាំងអស់គ្នាប្រសិនបើបានឃើញមនុស្សដែលមាននៅក្នុង Friend List
របស់លោកអ្នកបង្ហោះរូបបែបនេះលោកអ្នកប្រហែលជាហួសចិត្តណាស់ហើយមើលទៅ ប៉ុន្តែអ្វី
ដែលគួរអោយហួសចិត្តជាងនេះទៅទៀតនោះ គឹមានមនុស្សមក Comment ថា "ឡូយ" ទៀតផង!

ស្រីស្អាតបង្ហោះរូបប្រាក់ដុល្លានិងគ្រឿងញៀនក្នុង facebook ហើយថែមទាំងរអ៊ូថា ខ្លួនក្រគ្មានប្រាក់ចាយទៀតផង

បញ្ហានេះទោះបីជាមានយុវវ័យមួយភាគតូចក្ដីដែលធ្វើបែបនេះប៉ុន្តែវាអាចមានផលប៉ះពាល់ជាខ្លាំង
ចំពោះសង្គមយុវវ័យដែលប្រើប្រាស់ facebook ភាគច្រើន។ ជុំវិញបញ្ហានេះផងដែរយើងសង្កេត
ឃើញមានការលើកជជែកវែកញ៉ែកយ៉ាងសកម្មពីបណ្ដាអ្នកប្រើប្រាស់ facebook ហើយអ្វីដែលជា
ចម្ងល់របស់អ្នករាល់គ្នានោះគឺថា តើសមត្ថកិច្ចមានសិទ្ធិក្នុងការប្រើប្រាស់បណ្ដាញសង្គមនេះជាការ
ស៊ើប ក៏ដូចជាភស្តុតាងក្នុងការបង្ក្រាបបទល្មើសប្រើប្រាស់គ្រឿងញៀនរបស់យុវវ័យមួយចំនួនតូច
នេះឬទេ? ខ្មែរយើងមានពាក្យមួយពោលថា ទំពាំងស្នងឬស្សី តែប្រសិនបើទំពាំងមួយដែលស្អុយ
ហើយកំពុងតែចម្លងអោយទំពាំងដទៃស្អុយដែរបែបនេះតើឬស្សីអាចនឹងមានដុះទៀតទេ? ចុះមិត្ត
អ្នកអានដែលជាយុវវ័យទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះបញ្ហានេះ?

រូបភាពអារដៃនេះត្រូបានក្រុមរូបត្លុក Let's Get Troll យកមកកាត់ជារូបត្លុក រិះគន់បែបកំប្លែង

ដោយ៖ ម៉ូកា 


Tags: khmer drug facebook