CamNews

សុខភាព 

រូបមន្តងាយៗ ព្យាបាលកំចាត់មុនលើស្បែកមុខ ដោយធម្មជាតិ (មានវីដេអូ)

ស្បែកមុខមានមុន ភាគច្រើនកើតមានចំពោះមនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ២៤
ឆ្នាំ។ ស្បែកមុខមានមុន ធ្វើឱ្យមនុស្សបាត់បង់ការទាក់ទាញ និងភាពស្រស់ស្អាត ទាំងបុរស
និងស្រ្តី។

ដូច្នេះ  ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ  មួយចំនួន  អាចព្យាបាលកំចាត់
ស្បែកមុខមានមុន បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។

វិធីទី១៖ សូមយកខ្ទឹមស ២ ទៅ ៣ក្លែប កិនឱ្យម៉ដ្ឋ រួចលាបនៅលើស្បែកមុខកន្លែងមានមុន
ជាការស្រេច។ ប៉ុន្តែ ប្រសិនបើ ស្បែកមុខមានប្រតិកម្ម  សូមលាយទឹកដោះគោជូរបន្តិច ជា 
មួយនឹងខ្ទឹមស រួចកូរចូលគ្នាឱ្យសព្វ មុននឹងលាបនៅលើស្បែកមុខ កន្លែងមានមុន។

វិធីទី២៖ សូមយកស្លឹក coriander មួយក្តាប់ដៃ កិនឱ្យម៉ដ្ឋ រួចដាក់ទៅក្នុងកន្រ្តង់ សង្កត់យក
ទឹក រួចលាយជាមួយនឹងម្ស៉ៅរមៀតបន្តិត កូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែកមុខ កន្លែង
កើតមុន ជារៀងរាល់យប់ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health,  Acne