CamNews

ព័ត៌មានអន្តរជាតិ 

អ៉ីរ៉ង់ កាត់ទោសប្រហារជីវិត មហាសេដ្ឋី ផ្នែកជំនួញ មួយរូប ពីបទ...

ព័ត៌មានអន្តរជាតិ ៖ មហាសេដ្ឋីផ្នែកជំនួញ របស់ប្រទេសអ៉ីរ៉ង់លោក បាបាក សានហ្សានី (Babak Zanjani) ត្រូវបាន តុលាការអ៉ីរ៉ង់ កាត់ទោសប្រហារជីវិតហើយ ពីបទប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់ សារព័ត៌មាន BBC ដោយដកស្រង់ចេញពីប្រភពមន្ត្រីរដ្ឋាភិបាលអ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០១៦។


មហាសេដ្ឋីខាងលើនេះ ត្រូវបានចាប់ខ្លួនតាំងពីខែធ្នូ ឆ្នាំ២០១៣ មកម្ល៉េះ បន្ទាប់ពីមានការចោទប្រកាន់ ធ្វើឡើងលើរូបលោក ថាលោកបានលេបត្របាក់លុយរាប់ពាន់លានដុល្លារ ពីចំណូលលើវិស័យប្រេង តាមរយៈក្រុមហ៊ុនទាំងឡាយរបស់លោក ប៉ុន្តែពីដំបូងលោកបានច្រានចោលនូវការចោទប្រកាន់ទាំងអស់នោះ។

ក្រៅពីការចោទប្រកាន់ខាងលើនេះ លោក សានហ្សានី ក៏បានទទួលរងការចោទប្រកាន់លើបទឧក្រិដ្ឋកម្ម ផ្នែកសេដ្ឋកិច្ចមួយចំនួនទៀតផងដែរ។ ដោយឡែកជនពាក់ព័ន្ធពីររូបទៀត ក៏ត្រូវបានកាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងករណីរួមដៃជាមួយមហាសេដ្ឋីនោះផងដែរ៕



 

ប្រភព ៖ ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iran US UAE