CamNews

ព័ត៌មានអន្តរជាតិ 

ផ្តន្ទាទោស អតីតមន្រ្តីប៉ូលីស ជាប់គុក ២៦៣ ឆ្នាំ ពីបទចាប់រំលោភ ស្រ្តីច្រើននាក់ ពេលបំពេញការងារ

ព័ត៌មានអន្តរជាតិ ៖ អតីតមន្រ្តីប៉ូលីស មកពីទីក្រុង Oklahoma សហរដ្ឋអាមេរិក ដែលរងនូវការចោទ ប្រកាន់ពីបទចាប់   រំលោភស្រ្តី ៤នាក់   និង  ច្រើន​ នាក់ផ្សេងទៀត បៀតបៀនកេរ្តិ៍ខ្មាស់ អំឡុងពេល​ ដែល លោកបំពេញតួនាទី ជាមន្រ្តីប៉ូលីសនោះ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃព្រហស្បត្តិ៍នេះ តុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២៦៣ ឆ្នាំហើយ  ជា ការ ដាក់ទោស ជាប់ពន្ធនាគារយូរ បំផុត។


ស្ថិតនៅក្នុងវ័យ ២៩ ឆ្នាំ លោក Daniel Holtzclaw អតីតមន្រ្តីប៉ូលីស ក្នុងស្រុកនោះ រងនូវការចោទប្រ កាន់បទចាប់រំលោភ ​និងបៀតបៀនកេរ្តិ៍ខ្មាស់ស្រ្តី ច្រើន នាក់  អំឡុង ពេល ដែលលោកបំពេញតួនាទី កន្លងមក ។ ព្រះរាជអាជ្ញា ឲ្យដឹងថា ជនជាប់ចោទ តែង  តែ បៀត បៀនកេរ្តិ៍ខ្មាស់ស្រ្តីទាំងឡាយណា ដែលរងនូវ  ការ ចោទប្រកាន់ រំលោភបំពានផ្លូវច្បាប់ ដោយ បង្ខំពួកគេ  អោយ  រួមភេទ ដោយមានក្តី សង្ឃឹមយ៉ាងមុតមាំឲ្យដឹងថា អាថ៍កំបាំងទាំងនោះ នឹងមិនបែកធ្លាយចំពោះមុខតុលាការ ។


អំឡុងសវនការ កាត់ទោស ជនជាប់ចោទបានបកស្រាយថាខ្លួនពិតជារងនូវការរំលោភបំពានផ្លូវភេទ ពិតប្រាកដមែន ដោយបញ្ជាក់ថា  ជីវិតរបស់ពួកគេពិតជាមានបញ្ហាប្រឈមខ្លាំង  ក្រោយពីរងនូវការ វាយប្រហាររំលោភបំពាន ពួកគេពិតជាចង់បានសេរីភាពដូចដើមវិញដូចនៅពេលដែលមិនទាន់មាន ការរំលោភបំពាន៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ រ៉យទ័រ


Tags: Int news Breaking news World news Unt news Hot news USA United States Oklahoma