ព័ត៌មានអន្តរជាតិ ៖ មានករណីបាញ់បោះ នៅក្រៅព្រលានយន្តហោះអន្តរជាតិ ភាគកណ្តាលកោះតៃវ៉ាន់ ដែលផ្តើមចេញពីបុរសម្នាក់ ធ្វើការវាយ ដាល់មន្រ្តីប៉ូលីសនោះ ជា លទ្ធផល ក្រោយបាញ់បោះគ្រាប់ពិត បានសម្លាប់មនុស្សម្នាក់ និង ២ នាក់ផ្សេងទៀត រងរបួស ។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia អោយ ដឹងថា ករណីបាញ់បោះគ្រាប់ ពិតដ៏កម្រលើកនេះ បានកើតឡើង នៅរសៀល ម៉ោង ២ និង ៤០ នាទី (ម៉ោង ក្នុងស្រុក នៃកោះតៃវ៉ាន់) ពោល បានកើតឡើងនៅពេលដែល បុរសម្នាក់ បាននាំកូនស្រីតូច វ័យ ១០ ឆ្នាំរបស់ខ្លួន ធ្វើដំណើរទៅ កាន់អាកាសយានដ្ឋានអន្តរជាតិ Chinchuankang វិនាទីនោះ មានការ ប្រឈម មុខដាក់គ្នា ជាមួយនឹង មន្រ្តីប៉ូលីស ក្រោយបុរសជាឪពុករូបនេះមិនបានពាក់មួកសុវត្ថិភាព ។
ស្ថិតនៅក្នុងវ័យ ៤៥ ឆ្នាំ បុរសជាឪពុករូបនេះ ត្រូវបានគេកំណត់អត្តសញ្ញាណអោយ ដឹងថា មាននាមត្រ កូលថា Chang ។ រូបលោក បានធ្វើការវាយដាល់ មុខមន្រ្តីប៉ូលីស ចំច្រមុះ ដែលជាហេតុធ្វើអោយ មន្រ្តី ប៉ូលីសព្យាយាម ដណ្តើមយកកាំភ្លើង ចេញពីដៃរបស់គាត់បំណង ធ្វើ ការ ការពារខ្លួន ។ វិនាទីនោះ កាំ ភ្លើងបានជ្រុះនៅលើដី ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ លោក Chang ដណ្តើមបានមកវិញ រួចធ្វើ ការបាញ់រួទៅលើមន្រ្តីប៉ូលីស ២ នាក់ផ្សេងទៀត កំពុងតែរត់ចូលមកក្នុង ការវាយប្រតាយប្រតប់ គោល បំណងជួយសង្គ្រោះ មិត្តប៉ូលីស បម្រើការងារដូចគ្នា ។
សកម្មភាព នៃហេតុការណ៍ ជម្លោះដ៏កម្រនឹងកើតមានឡើងមួយនេះ ត្រូវបានក្រុមអ្នកធ្វើដំណើរផ្តិតយក សកម្មភាពបាន និងធ្វើការចាក់ផ្សាយនូវលើកញ្ជក់ទូរទស្សន៍ក្នុងស្រុក ។ លោក Chang បើតាមសេចក្តី រាយការណ៍បញ្ជាក់អោយដឹងថា ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ នៅជិតកន្លែង បំផុត តែទោះជាយ៉ាង ណាក៏ដោយចុះ លោកត្រូវគេរាយការណ៍អោយដឹងថា បានស្លាប់ នៅ ពេលក្រោយ មក ទៀត ។ ដោយ ឡែក មន្រ្តីប៉ូលីស ដែលបានបាត់បង់ម្ចាស់ការណ៍ ក្នុងការគ្រប់គ្រង កាំភ្លើង ដៃ ក្រោយលោក Chang ដណ្តើមបាននោះ រងរបួស ក៏ដូចជាអ្នកដំណើរស្រីម្នាក់ទៀត ក៏បានទទួលរងរបួសដូចគ្នាដែរ ។
កូនស្រីលោក Chang ដែលបានប្រាប់មន្រ្តីប៉ូលីស នូវនាម ត្រកូលឪពុករបស់ខ្លួននោះ នាង តូច គឺមាន សតិមិនសូវល្អ ផងដែរ នេះបើយោងតាមសេចក្តីរាយការណ៍ ។ បើទោះ ជាយ៉ាងណាក៏ដោយចុះ ករណី មួយនេះ កំពុងតែស្ថិតនៅក្រោម ការតាមដានស៊ើបអង្កេត ពីសំណាក់មន្រ្តីជំនាញនៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia