CamNews

ព័ត៌មានអន្តរជាតិ 

អារ៉ាប់ ដឹកមុខ ទ័ពអាកាស វាយប្រហារច្រឡំ សម្លាប់ ពលរដ្ឋស្លូតត្រង់ អស់ ២៥ នាក់ UN រិះគន់និងព្រួយបារម្ភ

ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋ  ស៊ីវិល ២៥   នាក់ មកពីភូមិ Bani Zela ភាគខាងជើងឆៀងខាងលិច ប្រទេស យេម៉ែន ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ពី  សំណាក់ ក្រុមយោធាដឹកមុខដោយ អារ៉ាប់ ប៊ីសាអ៊ូឌីដ នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់    ពីសំណាក់សាក្សីរស់ ក៏ដូចជា ក្រុមវេជ្ជបណ្ឌិតធ្វើកោសល្យវិច័យ ដល់សារព័ត៌មាន Reuters នា  ថ្ងៃអាទិត្យ ម្សិលមិញនេះ ផ្ទាល់ តែម្តង ។ 

សាក្សីរស់ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បំភ្លឺអោយ  ដឹងថា ជនរងគ្រោះភាគច្រើន គឺជា ស្រ្តី និង កុមារតូចៗ "ពលរដ្ឋក្នុងស្រុក បានភៀសខ្លូនចេញពីលំនៅស្ថានរបស់ពួកគេខណៈពេល ដែលឧទ្ធម្ភាភចក្រប្រដេញតាម កងកម្លាំងយោធា ពិតជាបានធ្វើការវាយប្រហារសម្លាប់រង្គាលពិត ប្រាកដមែន ដោយគ្មានហេតុផល" ។ បន្ថែមពីលើនេះ បេក្ខភាពសាក្សី រស់ម្នាក់នេះ ដែលជាពល រដ្ឋក្នុងស្រុក រូបគេមានឈ្មោះថា Khaled បន្ត ផ្តល់ជាការ  ស្រាយបំភ្លឺ ដល់សារព័ត៌មាន Reuters តាមរយៈការហៅទូរស័ព្ទអោយដឹងថា ៖ ការវាយ  ប្រហារ ចម្រុះ ដឹកមុខដោយ អារ៉ាប់ ប៊ីសាអ៊ូឌីដ គឺធ្វើការវាយប្រហារ ទៅលើគោលដៅ ក្រុមសកម្មប្រយុទ្ធ  Houthis និង   កងកម្លាំងប្រឆាំង រដ្ឋាភិ បាល ចាប់តាំងពីខែ មីនាកន្លងមកនេះ ។ អង្គការ សហប្រជាជាតិ បាន   ធ្វើការរិះគន់ជាខ្លាំង ទៅ លើយុទ្ធនាការ វាយប្រហារ ដឹកមុខដោយ អារ៉ាប់ ប៊ីសាអ៊ូឌីដ ដោយបាន  ស្តែងចេញនូវការព្រួយ បារម្ភ អំពីហានិភ័យ នៃគ្រោះថ្នាក់ ទៅលើជនស៊ីវិល ដែលជាពលរដ្ឋស្លូតត្រង់ ៕

                                                       បញ្ជាក់ ៖ រូបភាពឯកសារ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Yemen