ព័ត៌មានអន្តរជាតិ ៖ ការវាយប្រហារ តាមអាកាស ដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេស យេម៉េន បើ តាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បានស្លាប់ហើយ Nasser al-Ansi ជាមេដឹកនាំកំពូលនៃ ក្រុមភារវកម្មអាល់កៃដា នៅក្នុងឧបទ្វីប អារ៉ាប់ (Arab Peninsula) ។
សេចក្តីថ្លែងការណ៍ ពីក្រុមសង្កេតការណ៍ ក្រុមសកម្មប្រយុទ្ធ របស់សហរដ្ឋអាមេរិក Site Intelligence អោយដឹងថា មេដឹកនាំកំពូល អាល់ កៃដា Ansi ត្រូវបានសម្លាប់អំឡុងខែ មេសា កន្លង ទៅនេះ នៅឯ ទីក្រុង កំពង់ផែ ក្រុង Mukalla ។ យ៉ាងណាក៏ដោយចុះ ពុំទាន់មានការគូសបញ្ជាក់ ពី សហរដ្ឋអាមេរិក នៅឡើយទេ គួររំឮកថា មេដឹកនាំកំពូល ភារវកម្ម អាក់កៃដា លោក Ansi ធ្លាប់បង្ហាញ វត្តមានជាញឹក ញាប់នៅក្នុងវីដេអូ AQAP តួយ៉ាង នៅក្នុងវីដេអូ នាពេលកន្លងទៅ មេដឹកនាំរូបនេះ បានអះអាងអោយ ដឹងថា ក្រុមរបស់ខ្លួន ជាអ្នកនៅពីក្រោយ ការវាយប្រហារ ភារវកម្មទៅលើ អាគារ ទស្សនា វដ្តី បារាំង Charlie Hebdo កណ្តាលក្រុង ប៉ារីស អំឡុងខែ មករា កន្លងទៅ ដោយបានសម្លាប់មនុស្ស ១២ នាក់៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី