ព័ត៌មានកំសាន្ត ៖ ក្រោយការប្រគុំតន្រ្តីនៅឯកោះពេជ្របានចប់សព្វគ្រប់អស់ហើយ កំពូលតារាចម្រៀងរូបសង្ហា លោក Jung Ji Hoon ដែលជាត្រូវជាស្វាមីរបស់នាង Kim Tae Hee ក៏បានបង្ហោះរូបថតប្រហែលជា ២ ទៅ សន្លឹកនៅលើគណនី IG របស់លោក ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ការសម្តែង ត្រូវបានបញ្ចប់ ហើយក៏ត្រូវហោះហើរទៅវិញ អរគុណដល់ក្រុមអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាទាំងអស់គ្នា" ។
ដោយយោងតាមការរៀបរាប់របស់តារាចម្រៀងរូបនេះបានឲ្យដឹងថា គាត់មានភាពរួសរាយធម្មតានោះទេ ហាក់បីដូចជាមិនដូចពាក្យសម្តីដែលគេនិយាយថា លោក Rain វាយឬកទាល់តែសោះតែម្តង ។ ម្យ៉ាងវិញទៀតរឿងដែល តារាចម្រៀងវ័យ ៣៤ ឆ្នាំនេះ មិនសូវចេះញញឹមព្រោះទឹកមុខរបស់លោកតាំងពីគឺស្មើបែបនេះ មិនមែនមកពីលោកវាយឬក ដោយសារតែខ្លួនឯងជាតារាល្បីនោះទេ ។ ដោយយោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងទៀតថា ទឹកមុខរបស់ លោក Jung Ji Hoon ហាក់បីដូចជាពោរពេញទៅដោយទុកសោកបែបនេះ តាំងពីលោកចូលប្រលូកនៅក្នុងវិស័យសិល្បៈមកម្ល៉េះ ហើយផលិតកម្មក៏ធ្លាប់បានបារម្ភចំពោះទឹកមុខរបស់ស្វាមីនាង Kim Tae Hee ដែរ ព្រោះខ្លាចធ្វើឲ្យ Fans កើតរឿងមិនពេញចិត្តដូចការមកកាន់ប្រទេសកម្ពុជាលើកនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Rain នៅតែធ្លាប់បញ្ជាក់ប្រាប់ពិភពលោកបានឲ្យដឹងហើយដឹងទៀតថា មិនមែនជាការវាយឬកអ្វីនោះទេ ប៉ុន្តែវាគ្រាន់តែទឹកមុខធម្មតារបស់លោកតែប៉ុណ្ណោះ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG