CamNews

កីឡាជាតិ 

អស្ចារ្យមែន Liverpool ស្ងាត់ៗ ស៊ីក្រុមភ្ញៀវផុយ ត្រឹមពិន្ទុ ៤ ទល់នឹង ១ (មានវីដេអូ)

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួត ដ៏ជក់ចិត្ដ កក្រើកពាសពេញទីលានកីឡា Anfield រវាងក្រុមត្រកូលបក្សីក្រហម ​Liverpool ប៉ះជាមួយ ក្ងានខ្មៅ Swansea ធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលនិងលទ្ធផល ក្រោយ​ពីចប់ការប្រកួត ។ 

ទិដ្ឋភាពប្រកួតកាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Liverpool បានបំពេញតួនាទីយ៉ាងល្អគាប់ចិត្ដ ដោយផ្ដួលក្រុម​ភ្ញៀវ Swansea ត្រឹមពន្ទុ ៤ ទល់នឹង ១ ធ្វើឲ្យអ្នកគាំទ្រទាំងឡាយមានការភ្លឺភ្នែកនឹងសមត្ថភាពលេង​ម្ដង​នេះណាស់។ ស្ទើតែស្មានមិនដល់ឡើយ របៀបនៃការលេងម្ដងនេះរបស់ Liverpool ដែលក្រុមអាចរក​ពិន្ទុ​បានយ៉ាងងាយ ដោយកីឡាករ Alberto Moreno នាំមុខមួយគ្រាប់នៅនាទីទី ៣៣ គ្រាប់ទីទី ២,៣ ដោយ​​កីឡាករ ​Adam Lallana និងគ្រាប់ចុងក្រោយដោយកីឡាករ Jonjo Shelvey នៅនាទីទី ៦៣ ។ ជោគ​ជ័យប្រកួតម្ដងនេះ ក្រុមអាចរុញច្រានខ្លួនមកកាន់កាប់តំណែងថ្នាក់ទី ៨ បណ្ដោះអាសន្ន ហើយ ​Swansea​ ត្រូវធ្លាក់មកកាន់លំដាប់លេខ ៩ ។ 

ថ្នាក់ដឹកនាំ Liverpool ក្រោយពីបញ្ចប់ការប្រកួតទៅ បានបង្កើតស្នាញញឹមជាថ្មី ស្ទើរស្រក់ទឹកភ្នែក ដោយ​មិនដឹងខ្លួន ព្រោះគាត់ខានបានមើលឃើញ ភាពសប្បាយរីករាយបែបនេះអស់ជិតមួយរដូវកាលហើយ ហើយរឿងដែល កាន់ពិសេស​ទៀតនោះ គឺគាត់កំពុង​តែដំណើរគម្រោងថ្មីរបស់គាត់​បន្ដិចម្ដងៗ ដោយ​ឆ្លុះ​បញ្ចាំងឲ្យមើលឃើញជ័យជំនះកាន់តែច្បាស់ថែមទៀត ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី

 


Tags: Sport NewsLiverpool Swansea