CamNews

កីឡាអន្តរជាតិ 

Liverpool និង Man Utd បាន​ត្រឹម​ស្មើ ខណៈ​អ្នក​​ចាំ​​ទី De Gea ជួយ​សង្រ្គោះ​បាល់​ដ៏​អស្ចារ្យ (Video)

(ក្រុងលីវើភូល)៖ ក្រុមហង្សក្រហម Liverpool បានត្រឹមហែកចែកគ្នាម្នាក់១ពិន្ទុ ពេលប្រកួតបានស្មើទល់នឹងក្រុមភ្ញៀវ​បិសាច​ក្រហម Manchester United ដោយ​លទ្ធ​ផល​បច្ចេក​ទេស ០-០ បញ្ចប់សប្តាហ៍ទី៨នៃ Premier League យប់​មិញ​នេះ ខណៈ​ដែល​អ្នក​ចាំ​ទី David De Gea ក្លាយ​ជា Man of the Match ដោយ​សង្រ្គោះ​បាល់​បាន​២​ដង​យ៉ាងអស្ចារ្យ។

សារព័ត៌មាន BBC បានឲ្យដឹងថា ជំនួបខ្លាំងប៉ះខ្លាំងនាយប់មិញនេះម្ចាស់ផ្ទះ Liverpool បានដាក់សម្ភាធយ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​របស់​លោក Jose Mourinho យ៉ាង​សន្ធាប់​តាំង​ពី​នាទី​ទី​ដំបូង​មក ជាមួយនឹងការគ្រប់គ្រងបាល់រហូតដល់ទៅ ៦៦​ភាគ​រយ​ទល់​នឹង ៣៤​ភាគ​រយ ខណៈ​ដែល​កីឡាករ​ក្រុម​ហង្ស​ក្រហម Firmino និង Courtinho តែត និង​ស៊ុត​២​គ្រាប់ ត្រូវបានអ្នកចាំទី De Gea ជួយសង្រ្គោះបានដ៏អស្ចារ្យ។

លទ្ធផលទទួលបាន ម្នាក់១ពិន្ទុនេះដែរ ពុំមានប្រែប្រួលអ្វីដែរ ពោលគឺ Liverpool បន្តឈរនៅលេខរៀងទី៤ បណ្តោះអាសន្នដដែល គ្រា​ដែល Man Utd បន្ត​ឈរ​នៅ​លេខ​រៀង​ទី​៧៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Liverpool