CamNews

កីឡាអន្តរជាតិ 

West Ham ស្មើជាមួយនិង Manutd កាលពីយប់មិញ (មានវីដេអូ)

ការប្រកួតយប់មិញ រវាង West Ham និង Manutd ធ្វើឡើងនៅទឹកដីរបស់ West Ham ក្នុង
កីឡាដ្ឋាន​ UPTON PARK ។

ការប្រកួតស្វិតស្វាញយ៉ាងខ្លាំង ក្នុងតង់ទី ១ ដោយ West Ham ជាអ្នករកគ្រាប់បាល់បានមុន
ដោយ Ricardo Vaz Te នាទី ១៦ តែត្រូវបានតាមស្មើវិយដោយកីឡាករ Valencia នាទី ៣១
ចប់តង់ទី ១ ពិន្ទុគ្រាប់បាល់សើ្មគ្នា ១ ទល់  ១  ។  ចូលមកដល់តង់ទី ២ West Ham ធ្វើអោយ
Mauntd ភ័យសារជាថ្មីម្តងទៀតដោយកីឡាករ Diame រកបានមួយគ្រាប់ នៅនាទី ៥៥ តែក្រុម
Manutd មិនទាន់បាក់ស្មារតីទេ ដោយព្យាយាមធ្វើការសំរុករហូតនាទី ៧៧ Valencia តាមស្មើ
បានវិញមួយគ្រាប់ ធ្វើអោយលទ្ធផលចុងក្រោយ West Ham ស្មើជាមួយនិង Manchest United ២ - ២ ៕




Tags: manchester united west ham football