ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ដ៏ល្បីប្រចាំនៅ ហ្វីលីពីន គឺ ប៉ាក់គីអៅ បានជម្រុញឲ្យ មន្ដ្រីភ្នាក់ងារ កីឡាប្រចាំនៅ Nevada ចាត់វិធានការសម្រួលឡើងវិញទៅលើ ទង្វើររបស់ Floyd Mayweather ដែលបានប្រព្រឹត្ដខុសលក្ខខណ្ឌមុនការប្រកួត ។
Floyd និង USADA ទាំងពីរនាក់បានរួមគំនិតគ្នា ប្រព្រឹត្ដទង្វើរខុសលក្ខខណ្ឌនៃការប្រកួតដោយអនុញ្ញាតិឲ្យ Floyd ប្រើប្រាស់វិធីសាស្ដ្រចាក់ថ្នាំ ជំនួយកម្លាំង ដែលមានសារធាតុលាយចម្រុះ មុនពេលប្រកួតមួយថ្ងៃ ។
បាក់គីអៅ ក៏បានចោទជាសំណួរ ជុំវិញបញ្ហាដែលមានទំនាក់ទំនងរវាង Floyd នឹង USADA ទៅលើលិខិតដែលមានបញ្ជាក់ពីលទ្ធផល ដែល Floyd ពិតជាបានធ្វើមែន ហើយសំណុំឯកសារលក្ខខណ្ឌទាំងអស់នោះ ត្រូវបានប្រគល់ដល់ ដៃគណៈកម្មការកីឡាអត្ដពលិក ប្រចាំនៅ Nevada (NSAC)ដោយមានរយៈពេលយឺតយ៉ាវរហូតដល់ទៅ ៣សប្ដាហ៍។ ប៉ាក់គីអៅ បានសួរថា " តើពួកគេកំពុងតែមានអ្វីលាក់បាំងក្រោយខ្នងមែនទេទាក់ទងនឹងរឿងនេះ ? ដើម្បីឲ្យមានតម្លាភាព នឹងល្អសម្រាប់វិស័យកីឡា NSAC គួរតែចាត់វិធានការដ៏ល្អមួយជាដំណោះស្រាយ ដើម្បីបង្ហាញដល់ពិភពលោក ឲ្យបានដឹង ជៀសវាងការធ្លាក់ចុះនូវការគាំទ្ររបស់ខ្លួន។
យោងតាមរបាយការណ៍របស់ SB Nation sports បានបង្ហាញថា Floyd បានប្រើប្រាស់ការបញ្ចូលសារធាតុ IV ជំនួយកម្លាំង ដែលសារធាតុនេះ ត្រូវបានហាមឃាត់ ដោយ WADA មិនឲ្យប្រើជាដាច់ខាត ជៀសវាងសមត្ថភាពរបស់វា អាចលាក់បាំងសារធាតុផ្សេងក្នុងនោះ ។
ប៉ាក់គីអៅបានទទួចថា គាត់ពិតជាទទួលរងនូវភាពអយុតិ្ដធម៌ខ្លាំងណាស់ចំពោះការប្រកួតនេះ កាលពីមុនពេលប្រកួត គាត់បានទៅពិនិត្យសុខភាពស្មាម្ខាងដោយមានបញ្ហាក្នុងកំលុងពេល ហ្វឹកហាត់ ហើយត្រូវគ្រូពេទ្យឲ្យគាត់ព្យាយាម លេបថ្នាំដើម្បីព្យាបាល ប៉ុន្ដែ Nevada បដិសេធ ដោយទុកឲ្យគាត់ នៅបន្ដការស្ពាយរបួសចូលទៅកាន់ទីសង្វៀនប្រកួត។ រហូតមកទល់ពេលនេះ លទ្ធផលក៏បានបង្ហាញ ជាមួយ ទង្វើររបស់ Floyd ដែលនោះហើយជាមូលហេតុ គាត់ចង់ឲ្យមានការប្រកួតសារជាថ្មីម្ដងទៀត ដោយរក្សាសុខភាព និង ការពារលក្ខខណ្ឌស្អាតស្អំទាំងសងខាង ដើម្បីបង្ហាញពីសមត្ថភាពពិតប្រាកដតែម្ដង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ thenews