នៅក្នុងទីលានបាល់ទាត់ ការប្រើប្រាស់អំពើហិង្សា ក្នុងទំរងបែបណាក៏ដោយក៏ត្រូវទទួលបាន
ការពិន័យដែរ គ្រាន់តែថាវាត្រូវពិន័យ ស្រាលឬក៏ធ្ងន់ ។ ជាក់ស្តែងដូចជារឿងមួយនេះ ដែល
បានកើតឡើង នៅក្របខណ្ឌបាល់ទាត់ Argentina ។
កីឡាករម្នាក់របស់ក្រុម Bella Vista ឈ្មោះ Jose Jimenez ត្រូវបានលោកអជ្ញារកណ្តាលពិន័យ
កាតក្រហម ចេញពីទីលានប្រកួត បន្ទាប់ពីបានប្រើប្រាស់អំពើហិង្សា ដាក់ឆ្កែមួយក្បាល ។ពេល
នោះ មានឆ្កែមួយក្បាល បានរត់ចូលទីលានប្រកួត ហើយកីឡាករ Jose Jimenez ដោយសារតែ
មិនចង់អោយខាតពេល ដល់ការប្រកួត ក៏បានចាប់ឆ្កែនោះ បោះចេញពីរបង ទៅកន្លែងទស្សនិក
ជន ហើយក៏ត្រូវបានលោកអជ្ញារកណ្តាលពិន័យកាតក្រហមតែម្តង ។
Jose Jimenez អាចនឹងត្រូវប្រឈមមុខជាមួយនិង សមាគមការពារសត្វ ពិភពលោក ដោយសារ
តែអំពើហិង្សាមួយនេះ ។ គួរបញ្ជាក់ផងដែរថា Jose ជាកីឡាទីមួយក្នុងពិភពលោក ដែលត្រូវបាន
ពិន័យកាតក្រហម ដោយសារតែឆ្កែមួយក្បាល ៕
ដោយ ៖ កុសល
ប្រភព ៖ youtube