ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នករុករករ៉ែ ជនជាតិចិន ៤ នាក់ ដែលបានជាប់គាំងនៅក្រោមដី អស់រយៈ ពេល ៣៦ថ្ងៃមកនោះ ត្រូវបានជួយសង្គ្រោះហើយ នេះបើយោងតាមការចុះផ្សាយ ពីគេហទំព័រសារ ព័ត៌មានរដ្ឋចិន ។
ជនរងគ្រោះទាំងនោះ ដែលសុទ្ធសឹងតែជាកម្មកររុករករ៉េ បានជាប់គាំងនៅក្នុងរូងមួយ នាអណ្តូងរ៉ែ មួយកន្លែង បន្ទាប់ពីបាក់រលំ អំឡុង ថ្ងៃទី ២៥ ធ្នូ ២០១៥ កន្លង ទៅ នេះ នៅភាគខាងកើត ខេត្ត Shandong ។ វីដេអូឃ្លីប ពី សារព័ត៌មាន CCTV របស់ប្រទេសចិននោះ បានបងា្ហញរូបភាពជាក់ ស្តែងបុរសម្នាក់ ត្រូវបានគេជួយសង្គ្រោះ ចេញពីការជាប់គាំង នៅក្នុងដី រួចបានបញ្ជូនទៅសង្គ្រោះ ជាបន្ទាន់ នៅមន្ទីរពេទ្យក្នុងស្រុក ជិតកន្លែងកើតហេតុ។ គួរបញ្ជាក់ ថា តួរលេខផ្លូវការ នៃក្រុមកម្ម កររុករករ៉ែ ដែលបានជាប់នៅក្នុងដី ក្រោយពីអណ្តូងរ៉ែបាក់រលំនោះ មាន ចំនួន ២៩ នាក់ ក្នុងនោះ ១៥នាក់ បានជួយសង្គ្រោះ ១ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១៣ នាក់ផ្សេងទៀតនៅបន្តបាត់ ខ្លួននៅឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី