CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយព័ត៌មាន អាជ្ញាធរ ដោះលែង​ជនសង្ស័យបំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ៣៥នាក់ នៅព្រលានយន្តហោះ

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Faycal C គឺជា ​ជនសង្ស័យតែម្នាក់គត់ ដែលត្រូវបានចាប់ឃាត់ខ្លួន និងរងការចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភារវកម្ម នៅទីក្រុង ព្រុចសែល ប្រទេស បែលហ្ស៊ិក នោះ ត្រូវបានអាជ្ញាធរដោះលែង  វិញ​ហើយ ក្រោយពីកង្វះ ខាតភស្តុតាងជាក់លាក់។ 



សារព័ត៌មាន បែលហ្ស៊ិក ឲ្យដឹងថា ជនសង្ស័យខាងលើ រងនូវការចោទប្រកាន់ថាជាសង្ស័យម្នាក់ក្នុងចំ ណោម៣នាក់ ដែល បានផ្តិតជាប់តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ។   ដោយ ឡែក ការិយាល័យ ព្រះរាជអាជ្ញាឲ្យដឹងថា ចៅក្រមពុំបានរកឃើញភស្តុតាងជាក់លាក់  ដើម្បី  ចោទប្រកាន់ជនសង្ស័យរូបនេះនៅឡើយទេ។ គួរបញ្ជាក់ថា ការវាយប្រហារភារវកម្ម កាលពីថ្ងៃអង្គារកន្លងទៅនេះ បានសម្លាប់មនុស្ស សរុប ៣៥នាក់ ខណៈច្រើនជាង ៣០០នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ។ ការវាយប្រហារភារវ កម្មលើកនេះ ត្រូវបានក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS អះអាងថាខ្លួន   នៅពីក្រោយ ការវាយប្រហារ។ ក្នុងចំណោមជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំងអស់ ១២ នាក់ គឺ  ជា ជនបរទេស ក្រៅពីជនជាតិ បែល ហ្ស៊ិក ក្នុងនោះរួមមានដូចជា   ជន  រងគ្រោះ ពី   សហរដ្ឋអាមេរិក  ហូឡង់់  ស៊ុយអែត អាល្លឹម៉ង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី និង ប្រទេស    ចិន  ជាដើម។ ច្រើនជាងជនរងគ្រោះស្លាប់សរុប ៣៥នាក់ ក្នុង នោះក្រុមអ្នកវាយប្រហារភារវកម្ម ៣ នាក់ ក៏បានស្លាប់បាត់បង់ជីវិតដូចគ្នាដែរ ក្រោយពីបំផ្ទុះគ្រាប់បែក សម្លាប់ខ្លួនឯង៕

- អាន ៖ ភារវកម្ម បំផ្ទុះគ្រាប់បែក ២ គ្រាប់នៅអាកាសយានដ្ឋាន ស្លាប់ និងរបួសច្រើននាក់ (មានវីដេអូរន្ធត់)




ប្រែសម្រួល ៖ កុសល


ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: bomb attack airport Brussels Belgian