(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ បានបង្ហើបពីបច្ចេកវិទ្យាថ្មី ដោយការបំពាក់ប្រព័ន្ធឡាស៊ែរ ដែលមានឥទ្ធិពលខ្លាំងក្លាជាមួយ យន្តហោះគ្មានមនុស្សបើក អាចបាញ់កំទេច គ្រាប់មីស៊ីលពីលើអាកាសបាន ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា យន្តហោះគ្មានមនុស្សបើកនេះ អាចហោះសំកាំងលើអាកាស ក្នុងកម្ពស់រហូតដល់ជាង ៦៥.០០០ហ្វីត ក្នុងរយៈពេលជាច្រើនថ្ងៃ ជាមួយនឹងថាមពលយ៉ាងខ្លាំងក្លា ដែលអាចបាញ់ កំទេចគ្រាប់មីស៊ីលបាន។ មន្ត្រីប្រចាំមន្ទីរបញ្ចកោណបានឲ្យដឹងថា យន្តហោះដែលបំពាក់ បច្ចេកវិទ្យាថ្មីនេះ មានប្រសិទ្ធភាពខ្ពស់ ជាងកម្មវិធីមុន ដោយកាលពីមុនសហរដ្ឋអាម៉េរិក បានសាកល្បងបំពាក់ប្រព័ន្ធឡាស៊ែរនេះ ជាមួយយន្តហោះ Boeing 747 និងចំណាយទឹកប្រាក់ អស់ប្រមាណ៥ពាន់លានដុល្លារ អាម៉េរិក៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី