ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ដ៏ល្បីឈ្មោះប្រចាំនៅ ប្រទេសហ្វីលីពីន ម៉ានី ប៉ាក់គីអៅ បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំពីគម្រោងនៃការជ្រើសតាំង ទីកន្លែងប្រកួត លើកក្រោយ ដែលនឹងធ្វើនៅប្រទេសរបស់ខ្លួន ឈប់ទៅ អាមេរិកទៀតហើយ ។
ប៉ាក់គីអៅ បានថ្លែងថា " ខ្ញុំបានកំពុងតែជជែកគ្នាជាមួយក្រុមការងារ អំពីការសម្រេចចិត្ដនេះ ដើម្បីធ្វើការកំណត់ ទីតាំប្រកួត នៅប្រទេសហ្វីលីពីន ដែលជារឿងល្អបំផុត សម្រាប់ប្រទេស។
ថ្លែងពីសម្ដីរបស់លោក Bob Arum វិញ ក៏បានថ្លែងក្នុងឱកាស នោះដែរថា គាត់នឹងប្រគល់កិច្ចការទាំងអស់នេះ ឲ្យប៉ាក់គីអៅជាអ្នកសម្រេចទាំងស្រុងហើយ មិនថា ការចាប់គូរប្រកួត ក៏ដូចជា ជ្រើសរើសទីតាំង ពីព្រោះឱកាសនៃការចូលរួមប្រកួត របស់គេ គឺ មិនមានច្រើនោះទេ ។
ប៉ាក់គីអៅ បានថ្លែងបន្ដទៀតថា គាត់អាចកំណត់ទីតាំងច្បាស់ ប៉ុន្ដែពេលវេលា គឺ មិនប្រាកដនៅឡើយទេ ដោយហេតុ គាត់រំពឹងទុកថា នៅដើមឆ្នាំក្រោយនេះ ហើយម្យ៉ាងវិញទៀត គាត់ត្រូវទៅរង់ចាំការអនុញ្ញាតពីគ្រូពេទ្យជាមុនសិន អំពីមុខរបួសរបស់គាត់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingnews24