ក្នុងការប្រកួត បាល់ទាត់ World Cup ពិតណាស់គឺគេ ចាប់អារម្មណ៍ជាងទៅលើ ការប្រកួតបាល់ ទាត់ព្រោះវា ជាកម្មវិធីប្រកួត មួយដ៏ធំ ។ តែក្រៅពីការប្រកួត កីឡាករបាល់ទាត់ ទៅអ្នកយកព័ត៌ មានក៏ទទួល បានការចាប់អារម្មណ៍ ខ្លាំងផងដែរ នៅពេលដែលសម្រស់ របស់ពួកគេស្អាតប្លែក ។
ស្រីស្អាតម្នាក់ ដែលត្រូវបានគេ ឃើញតាមរយៈ ទូរទស្សន៍ Televisa របស់មិចស៊ីកូ ដែលកំពុងតែ ស្ថិតនៅប្រទេស ប្រេស៊ីល ដើម្បីយកព័ត៌មាន អំពី World Cup នោះ កំពុងតែទទួល បានការចាប់ អារម្មណ៍ជាខ្លាំង ដោយសារតែសម្រស់ ដ៏ស្រស់ស្អាត របស់នាង ។ Vanessa Huppenkothen គឺ ជាស្រីស្អាត អ្នកយកព័ត៌មាន វ័យ ២៩ ឆ្នាំម្នាក់ ដែលធ្វើអោយ ទស្សនិកជន បែងចែកការចាប់ អារម្មណ៍របស់ខ្លួន ពីកីឡាករបាល់ទាត់ មកព័ត៌មានរបស់នាង ។ Vanessa មិនត្រឹមតែជាអ្នកយក ព័ត៌មានឡើយ តែនាងក៏ជា តារាម៉ូដែលម្នាក់ ដ៏ល្បីផងដែរនៅ មិចស៊ីកូ ដែលនាងធ្លាប់ មានមុខ ក្នុងក្របមុខទស្សនាវដ្ដី GQ និង Cosmopolitian ទៀតផង ។
យ៉ាងម៉េចដែរ ទស្សនិកជនតើ Vanessa ស្អាតដែឬទេ? ក្រៅពីនាងក៏មាន ស្រីស្អាតម្នាក់ទៀតធ្វើ ការនៅប៉ុស្ត៍ Televisa ជាមួយនាងដូចគ្នា ដែលនាងមានឈ្មោះថា Ines Sainz ក៏ទាក់ទាញការ ចាប់អារម្មណ៍ ពីទស្សនិកជន ក្នុងកម្មវិធី World Cup ផងដែរ ៕