CamNews

ប្លែកៗ 

ប្តី​ស្លាប់​រយៈ​ពេល​១២​ឆ្នាំ ប្រពន្ធ​សម្រេច​ចិត្ត​រៀប​ការ នឹង​កូន​ប្រុស​បង្កើត បន្ទាប់​ពី​មាន​ផ្ទៃ​.

(ហ្ស៊ីមបាវ៉េ)៖ ស្ត្រីជនជាតិហ្ស៊ីមបាវ៉េម្នាក់ បានសម្រេចចិត្តរៀបការជាមួយកូនប្រុសបង្កើតរបស់ខ្លួន បន្ទាប់ពីនាង​មាន​ផ្ទៃ​ពោះ​៦ខែ​ហើយ ជាមួយ​កូន​ក្រោយ​ពី​ប្តី​ស្លាប់​ទៅ ។

នាង Betty Mbereko អាយុ៤០ឆ្នាំរស់នៅតំបន់ Mwenezi និយាយថា នាងពេញចិត្តរួមរស់ក្នុងជីវិតគ្រួសារថ្មីជាមួយកូន​ប្រុស​បង្កើត អាយុ​២៣ឆ្នាំ​ឈ្មោះ Farai Mbereko ច្រើនជាងទៅសាងគ្រួសារ ជាមួយបងប្អូនប្រុសរបស់ប្តី បន្ទាប់ពីប្តីនាង​បាន​ស្លាប់​អស់​រយៈ​ពេល​១២ឆ្នាំ​មក​ហើយ ។ បង​ប្អូន​ប្រុស​របស់​ប្តីក៏​ធ្លាប់​ព្យាយាម​ទាក់​ទង​នាង​ក្នុង​ផ្លូវ​ ស្នេហាតែមិនសម្រេច ។

ក្រោយពីរងការចោទប្រកាន់ ពីបទស្មន់ Betty Mbereko ប្រាប់តុលាការថា នាងមានសិទ្ធិរៀបការជាមួយកូនប្រុស ព្រោះ​នាង​ចំណាយ​ប្រាក់​ផ្គត់​ផ្គង់ លើ​ការ​សិក្សា​របស់​គេ ជាច្រើនឆ្នាំមកហើយ ដោយមិនចង់ឲ្យស្រីផ្សេង មកទទួលយកប្រយោជន៍ពីកូន​ពេល​ក្រោយ​ឡើយ ។ ចំណែក Farai Mbereko ក៏​ពេញ​ចិត្ត​រៀប​ការ​ជាមួយ​ម្តាយ​របស់ខ្លួនដែរ ទីបំផុតតុលាការ ក៏ច្រានចោលការចោទប្រកាន់វិញ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news