កំសាន្ត ៖ បទចម្រៀងថ្មីរបស់ Taylor Swift ដែលមានចំណងជើងថា ‘Look What You Made Me Do’ បានក្លាយទៅជាបទចម្រៀង ដែលមានអ្នកទស្សនាច្រើនបំផុតក្នុង YouTube រហូតដល់ ១៩ លានដង ក្នុងថ្ងៃដំបូង។ ទោះបីជាវីដេអូចម្រៀងមួយនេះ មិនទាន់ចេញជាផ្លូវការ ក៏ lyric video នៃ ‘Look What You Made Me Do’ ត្រូវបានគេដឹងយ៉ាងច្បាស់ថា ស្ថិតនៅក្នុងអាល់ប៊ុមថ្មីរបស់ Taylor Swift គឺ ‘Reputation” ផងដែរ។
សម្រាប់គេហទំព័រ Spotify វិញ គឹមានអ្នកស្តាប់បទចម្រៀងនេះរហូតដល់ ៨ លានដង ដែលមិនធ្លាប់មានវីដេអូណាមួយត្រូវបានគេទស្សនាច្រើនដូចនេះទេ។
ចង់ដឹងថាបទចម្រៀង ‘Look What You Made Me Do’ មានខ្លឹមសារ និងចង្វាក់ថ្មីបែបណា សូមទស្សនាជាមួយ Camnews ទាំងអស់គ្នា៕
ប្រែសម្រួល៖ High
ប្រភព៖ Washington Post