CamNews

តារា 

តារាល្បី Taylor Swift ចង់រៀបការជាមួយមិត្តប្រុសថ្មី ឲ្យបានឆាប់ព្រោះ...

ព័ត៌មានកំសាន្ត ៖ ទំនាក់ទំនងស្នេហារវាង Taylor Swift និងលោក Tom Hiddleston ត្រូវបានគេចាត់ទុកថា ជាស្នេហានៅក្នុងក្តីស្រម៉ៃ ដែលមនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បានបុរសម្នាក់ដែលល្អដូចជាលោក Tom Hiddleston ។ 

ព័ត៌មានរបស់គូស្នេហ៍មួយគូនេះត្រូវបានក្លាយជាព័ត៌មានដ៍ក្តៅកគុកបន្ទាប់ពីអ្នកចាប់ផ្តើមទាក់ទងគ្នា ដោយសារតែតារាចម្រៀង Taylor Swift ទើបតែចែកផ្លូវពីមិត្តប្រុសចាស់ ក្រោយមកមិនបានប៉ុន្មានផងក៍ចាប់ផ្តើមទាក់ទងជាមួយនិងលោក Tom Hiddleston ដោយសារតែ Taylor Swift ​ចាប់ផ្តើមស្នេហាថ្មីលឿនពេក ដូច្នេះទើបធ្វើឲ្យក្រុមគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 



ដោយយោងតាមប្រភពពីគេហទំព័រ InTouch បានឲ្យដឹងថា តារាស្រី Taylor ស្រលាញ់លោក Tom រហូតដល់មានគំរោងនឹងរៀបការ ឲ្យបានឆាប់ៗ ព្រោះស្រលាញ់លោក Tom ខ្លាំងពេក និងបង្កើតកូនជាមួយគ្នាថែមទៀតផង​ ។ 

តារាស្រី​ Taylor តែងតែសរសើរលោក Tom គ្រប់យ៉ាង ហើយតែងតែនិយាយថា នាងស្រលាញ់លោក Tom ហើយក៍តែងតែប្រាថ្នា ឲ្យជួបបុរសល្អដូចជាលោក Tom  គ្រប់ៗជាតិ ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Taylor Swift Tom Hiddleston