CamNews

តារា 

តារាចម្រៀង Taylor Swift ទទួលបានឈ្មោះថ្មីគួរឲ្យព្រឺ ក្រោយផ្លាស់ប្តូរសង្សារលឿនពេក

ព័ត៌មានកំសាន្ត ៖ ពេលនេះយើងនឹងនាំគ្នាពិពណ៍នាអំពីតារាចម្រៀងស្រីមួយរូបដែលកំពុងតែមានឈ្មោះបទសម្លេង មិនត្រឹមតែនៅក្នុងវិស័យសិល្បៈនោះទេ បូកសរុបទាំងនៅក្នុងរឿងស្នេហា តារាស្រីនោះគឺ Taylor Swift ។ តារាស្រីរូបនេះត្រូវបានគេកត់សម្គាល់ថា ជាតារាស្រីមួយរូបដែលមានទំនាក់ទំនងស្នេហានៅក្នុងរយៈពេលខ្លីជាទីបំផុត ហើយពេលនេះនាងកំពុងតែនឹងរៀបនិពន្ធបទចម្រៀងអំពី ការបែកបាក់ស្នេហាជាច្រើនលើក ​និងច្រើនសាររបស់នាងថែមទៀតផង ​។ 




ទទ្ទឹមនឹងនេះដែរ នាងទើបតែបានបែកគ្នាជាមួយមិត្តប្រុសរបស់នាងរយៈពេលទើបតែ ២ សប្តាហ៍កន្លងផុតទៅនេះទេ មិត្តប្រុសដែលនាងទើបនោះគឺលោក Calvin Harris ។ 

ជាងនេះទៅទៀត អ្វីដែលប្លែកនោះបន្ទាប់ពី តារាចម្រៀងស្រីវ័យ ២៦​ឆ្នាំគឺ Taylor Swift នៅពេលដែលនាងទើបតែបែកពីលោក Calvin Harris មិនទាន់បានប៉ុន្មានផង នាងក៍ស្រាប់ត្រូវបានគេឃើញថា បានបង្ហោះរូបអោបថើបជាមួយនិងតារាសម្តែងលោក Tom Hiddleston យ៉ាងផ្អែមល្អែម ដូច្នេះហើយទើបធ្វើឲ្យក្រុមអ្នកគាំទ្ររបស់ Taylor Swift មានការស្រងាកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់នាង ។ 

មានគេហទំព័រមួយចំនួនបានបង្ហោះរូបថតរបស់ Taylor Swift និងមិត្តប្រុសជាច្រើនរបស់នាង ហើយនាំគ្នាចែករំលែកទៅលើប្រព័ន្ធសង្គមហ៊្វេសប៊ុក ហើយថែមទាំងបានដាក់ឈ្មោះថ្មីឲ្យនាងថា តារាស្រីរូបនេះផ្លាស់ប្តូរសង្សារលឿនជាង បទចម្រៀងរ៉េបទៅទៀត ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖  lollipop


Tags: Taylor Swift Calvin Harris Tom Hiddleston