CamNews

តារា 

បែកធ្លាយមុខសង្សារថ្មីរបស់នាង Taylor Swift សង្ហាអស់ទាស់

កំសាន្ត ៖ កំពូលតារាចម្រៀងស្រីនាង Taylor Swift និងមិត្តប្រុសថ្មីរបស់នាងគឺ​លោក Joe Alwyn បានលេចធ្លាយរូបថតកាន់ដៃគ្នាយ៉ាងស្អិតរមួននៅក្នុងទីក្រុង New York កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីតារាស្រីកើតឆ្នាំ ១៩៨៩ រូបនេះ បានបញ្ចប់ការសម្តែងនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា ​Jingle Ball ។ 

Taylor Swift និង Joe Alwyn ត្រូវបានគេដឹងថា លួចទាក់ទងគ្នាតាំងពីឆ្នាំមុនមកម្ល៉េះ ហើយរូបថតជាច្រើនសន្លឹករបស់ ម្ចាស់បទ "You belong with me" ត្រូវបានបែកធ្លាយនៅទល់មុខ Paparazzi គឺទើបតែថ្មីៗនេះទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា មិត្តប្រុសរបស់នាង Taylor Swift បានជំរុញទឹកចិត្តដល់មិត្តស្រីអោយសរសេរចេញនូវចម្រៀងជាច្រើនអាល់ប៊ុម ហើយសុទ្ធសឹងតែជាបទល្បីលំដាប់ពិភពលោកទៀតផង ។ ហើយ Taylor Swift និង Joe Alwyn ត្រូវបានគេដឹងថា ពួកគេបានស្គាល់គ្នានៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Met Gala 2016 ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ kenh14


Tags: Taylor Swift Joe Alwyn