យល់ដឹង៖ តាមការស្រាវជ្រាវថ្មីៗមួយរបស់ប្រទេស ញូវសេឡែន បានអោយដឹងថា ចំនួន
ត្រីផ្សោតក្នុងទឹកពេលនេះ គឺនៅមានសេសសល់តិចតួចណាស់។ នេះមានន័យថា អំបូរ
សត្វត្រី ដ៏កម្រដែលមាននៅលើផែនដីនេះ ស្ទើរតែបាត់ផុតពូជទៅវិញហើយ។ នេះបើតាម
ការអោយដឹងរបស់អ្នកវិទ្យាសាស្ត្រពិភពលោក។
បើតាមការអះអាងរបស់អាជ្ងាធរអភិរក្សត្រីទឹកសាប នៃប្រទេសញូវសេឡែន បានអោយដឹង
ថា ការបាត់បង់ពពួកសត្វត្រីផ្សោត ដ៏ច្រើននាពេលកន្លងមក គឺបណ្ដាលមកពីការនេសាទ
ខុសច្បាប់ ដែលមានលក្ខណៈទ្រង់ទ្រាយធំពេក ។ គួររំលឹកផងដែរថា ត្រីផ្សោតទឹកសាបក្នុង
ប្រទេស ញូវសេឡែនរាប់សិបរយក្បាល ត្រូវបានបាត់បង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ
នេះ។ សេចក្ដីរាយការណ៍របស់អាជ្ងាធរ ដែលពាក់ព័ន្ទការអិភិរក្សត្រីតំបន់ទឹកសាប។
ជាមួយគ្នានេះដែរ រដ្ឋាបាលក្រុងវេលីងថោន ក៏បានចេញច្បាប់ដ៏តឹងតែងមួយ ក្នុងការដាក់
ទណ្ទកម្មចំពោះជន ឬក្រុមហ៊ុនណា ដែលធ្វើការនេសាទហួសដែនកំណត់ ជាពិសេសការ
នេសាទ ដែលមានការប៉ះពាល់ដល់អំបូរត្រីផ្សោតនេះឯង។ រដ្ឋាភិបាលបានបន្ដទៀតថា
យើងត្រូវចោលរួមទាំងអស់គ្នា ក្នុងការអភិរក្សធនធានធម្មជាតិដ៏កម្រមួយនេះ អោយឋិត
ថេរតអង្វែងរៀងទៅ។
រដ្ឋាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយខិតខំយកចិត្ដទុកដាក់អោយ
បានខ្ពស់ ក្នុងការរួមចំណែកជួយអភិរក្សត្រីផ្សោតទឹកសាបនេះ។ លើសពីនេះទៅទៀត រដ្ឋា
ភិបាលបានលោកទឹកចិត្ដប្រជាពលរដ្ឋ អោយជារង្វាន់ បើប្រជាពលរដ្ឋណារាយការណ៍ទៅ
អាជ្ងាធរ សមត្ថិកិច្ចនៅពេលឃើញមានការនេសាទខុសច្បាប់ ពីសំណាក់ជនខិលខូច។
ដោយ៖ សារិន
ប្រភព៖ dailymail