CamNews

ជីវិត និងការងារ 

បុគ្គលិក​ Facebook ទទួល​បៀវត្ស បាន​ប៉ុន្មាន សម្រាប់​តំណែង​សំខាន់​ៗ?

របាយ​ការណ៍ស្ដី​អំពី​ប្រាក់​ខែ និង​ប្រាក់​រង្វាន់​សម្រាប់​តំណែង​សំខាន់ៗ ចំនួន ១៤​កន្លែង ​របស់
​បុគ្គលិក​ Facebook បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន ប្រាថ្នា​ចង់​ធ្វើ​ការ​នៅ​ទី​នេះ​។

Glassdoor បាន​បច្ចេញ​របាយ​ការណ៍​ស្ដី​អំពី​ប្រាក់​ខែ និង​ប្រាក់​រង្វាន់​នៃ​តំណែង​សំខាន់​ៗ​ចំនួន
១៥ នៅ​ក្រុមហ៊ុន​ Facebook បាន​បក​ស្រាយ​នូវ​មូល​ហេតុ​ដែល​នាំ​ឱ្យ​បណ្ដាញ​សង្គម​មួយ​នេះ
ក្លាយ​ជា​កន្លែង​ធ្វើ​ការ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ សម្រាប់​មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​។

សូម​បន្ត​អាន ដើម្បី​ស្វែង​យល់​ឱ្យ​ដឹងថា តើ​ប្រាក់​របស់​បុគ្គលិក ក្នុង​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ធំ
ជាង​គេ​ក្នុង​ពិភពលោក​មួយ​នេះ ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន សម្រាប់​តំណែង​ធំ​ៗ ៖

បុគ្គលិក​របស់​ Facebook ទទួលបាន​ប្រាក់​បៀវត្ស​រហូត​ដល់​រាប់​សែន​ដុល្លារ​អាមេរិក/ឆ្នាំ

អ្នក​ឯក​ទេស​ផ្នែក​វិភាគ​ផលិត​ផល ទទួល​បានបៀវត្ស​១១៨.៨៦៤ដុល្លារ/ឆ្នាំ

វិស្វករ​ផ្នែក​បង្កើត​ផលិត​ផល ៖ ១៣២.៥៣៤ដុល្លារ/ឆ្នាំ

វិស្វករ​ផ្នែក User Interface ៖ ១៤៦.៧០៨ដុល្លារ/ឆ្នាំ

វិស្វករ​ផ្នែកទិន្ន​ន័យ ៖ ១៤៦.៩៤៩ដុល្លារ/ឆ្នាំ

វិស្វករ​ផ្នែកប្រព័ន្ធណែត​វឺក ៖ ១៦០.១៧២ដុល្លារ/ឆ្នាំ

វិស្វករផ្នែក សប​វ៉ែរ កម្រិត ៣ ៖ ១៧១.០៧៦ដុល្លារ/ឆ្នាំ

អ្នក​ឯក​ទេស​ផ្នែកស្រាវ​ជ្រាវវិទ្យា ៖ ១៧២.៧០៥ដុល្លារ/ឆ្នាំ

នាយក​ផ្នែក​បច្ចេក​ទេស ៖ ១៧៥.៥៨៩​ដុល្លារ/ឆ្នាំ

វិស្វករសបវ៉ែរ ៖ ១៨៣.៣៩៧ដុល្លារ/ឆ្នាំ

អ្នក​ឯក​ទេស​ផ្នែក​វិភាគ​ទិន្ន​ន័យ ៖ ១៨៥.៧៤៣ដុល្លារ/ឆ្នាំ

អគ្គនាយក​ផ្នែក​គ្រប់​គ្រង​ផលិត​ផល ៖ ១៩៤.៩០៧ដុល្លារ/ឆ្នាំ

វិស្វករ​សបវ៉ែរកម្រិត ៤ ៖ ២៥៩.៣៤៩ដុល្លារ/ឆ្នាំ

វិស្វករ​សបវ៉ែរជាន់​ខ្ពស់ ៖ ២១១.៦៤៧ដុល្លារ/ឆ្នាំ

នាយក​ផ្នែក​គ្រប់​គ្រងផ្នែក​ធនធាន​មនុស្ស ៖ ៣៨០.៨៦១ដុល្លារ/ឆ្នាំ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider


Tags: Glassdoor Facebook salary ប្រាក់​ខែ