CamNews

ព័ត៌មានអន្តរជាតិ 

Clip ចោរលួចកាត់សោរ ចូលក្រុមហ៊ុន បីដងមិនបានសំរេច, ចោរសុំចុះចាញ់ ទៅវិញបាត់

ដោយមើលឃើញតាមរយះភ្លើងអំពូល LED ដែលលោតភ្លឹបភ្លែតនៅខាងមុខ ជាមួយនឹងអក្សរ
សរសេរថា "ក្រុមហ៊ុនផ្គត់ផ្គង់ កាមេរ៉ាសុវត្ថិភាព (ប្រកាសប្រាប់ពីការចូលលួច)" ប៉ុន្តែពួកចោរ
នៅតែមិនញញើត ថែមទាំងឌឺ ចូលគាស់ កាត់សោរ ដល់ទៅបីដង ដើម្បីចូលទៅក្នុងផ្ទះ
(ក្រុមហ៊ុ) នេះ។

ហេតុការណ៍នេះបានកើតឡើងនៅប្រហែលជាម៉ោង ២ រំលងអាធ្រាត្យ ថ្ងៃទី ២៧ ខែកក្កដា
កន្លងទៅថ្មីៗនេះ នៅឯក្រុមហ៊ុន AP ជំនាញខាងផ្គត់ផ្គង់កាមេរ៉ាសុវត្ថិភាព នៅទីក្រុងហូជីមិញ
ប្រទេសវៀតណាម។

ពួកចោរបានប្រើកំលាំង និងជំនាញរបស់ខ្លួន យ៉ាងអស់ពីសមត្ថភាព ទីបំផុតពួកគេគាស់ និងកាត់
សោរបានតែពីរប៉ុណ្ណោះ។ បន្ទាប់ពី គាស់កាត់ចំនួន ៣ដង ពួកចោរបានចុះចាញ់ ជាមួយនឹងសោរ
ផ្សេងទៀត ដែលម្ចាស់ក្រុមហ៊ុន បានចាក់ពីខាងក្នុង។

បើតាមការរៀបរាប់របស់ម្ចាស់ក្រុមហ៊ុន គាត់និយាយថា ក្រុមហ៊ុនគាត់គឺស្ថិតនៅក្បែរ ទីចាត់ការ
ប៉ូលិសសង្កាត់ មិនដល់ទាំង ៥០ម៉ែត្រផង ដោយឆ្លៀតឱកាសកំលាំងប៉ូលិស និងប្រជាជនសំរាក
ពួកចោរ ក៏ធ្វើសកម្មភាពតែម្តង៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: Clip thieves surrender cut key ho chi minh city vietnam international news social