CamNews

ព័ត៌មានអន្តរជាតិ 

គួរឱ្យអាសូរ! មនុស្ស ៥៤ នាក់ស្លាប់ ៣៩​ នាក់បាត់ខ្លួន ដោយសារបាតុភូតធម្មជាតិមួយនេះ

អន្តរជាតិ ៖ ទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលមកពីព្យុះត្រូពិច បានសម្លាប់មនុស្ស ៥៤ នាក់ នៅភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម ខណៈពេលដែលអ្នកជួយសង្គ្រោះ បានព្យាយាមស្វែងរកមនុស្ស ៣៩ នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួន។

ព្យុះនេះ ក៏បានបណ្ដាលឱ្យមនុស្ស ៣១ នាក់រងរបួស និងធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋប្រមាណជាង ៣០.០០០ ខ្នង ហេដ្ឋារចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹមផងដែរ អាជ្ញាធរវៀតណាម បាននិយាយបែបនេះ នៅក្នុងរបាយការណ៍មួយ នៅថ្ងៃសុក្រនេះ។

មន្ដ្រីទទួលបន្ទុកគ្រោះមហន្តរាយ លោក Nguyen Thi Lien មកពីខេត្ត Yen Bai ភាគខាងជើងដែលជាកន្លែងមនុស្ស ៦ នាក់ បានស្លាប់ដោយសារទឹកជំនន់ បាននិយាយថា ទាហានចំនួន ៥៨០ នាក់ និងប៉ូលីសប្រមាណជាង ២០.០០០ នាក់ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកមនុស្ស ១៦នាក់ទៀត ដែលកំពុងបាត់ខ្លួន នៅក្នុងខេត្តនេះ។


ព្យុះត្រូពិចនេះ បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃអង្គារ។ យោងតាមភ្ញាក់ងារព្យាករណ៍អាកាសធាតុជាតិ បានឱ្យដឹងថា ព្យុះត្រូពិចខាន់ណាន់មួយផ្សេងទៀត កំពុងរាលដាលទៅកាន់សមុទ្រចិនខាងត្បូង និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ nydailynews


Tags: International news