CamNews

Saudi Arabia ចង់បង្កើតទីក្រុង "ស្រី" មានតែមនុស្សស្រីសុទ្ធ

Saudi Arabia កំពុងមានគំរោងក្នុងការសាងសង់ជាទីក្រុងមួយផ្ទាល់ដែលទីក្រុងនោះគឺទុកសម្រាប់
តែនារីនៅប៉ុណ្ណោះ សម្រាប់នារីដែលចង់ធ្វើការរកប្រាក់កម្រៃ។

គំរោងនេះត្រូវបានគេរចនារូបរាងចេញមកហើយប៉ុន្តែមិនទាន់មានព័ត៌មានច្បាស់ណាមួយបញ្ជាក់
ថាវានឹងចេញជារូបរាងពិតប្រាកដនោះទេ ប៉ុន្តែគេអាចប៉ាន់ស្មានបានថាទីក្រុងមនុស្សស្រីនេះអាច
នឹងត្រូវបានគេសាងសង់នៅក្នុងឆ្នាំក្រោយ។ នេះគឺជាក្ដីសង្ឃឹមមួយសម្រាប់មនុស្សស្រីដែលចង់ទៅ
ធ្វើការរកប្រាក់ជៀសចេញឆ្ងាយពីច្បាប់នៅក្នុងជាតិសាសន៍អ៊ីស្លាម។

គេប៉ាន់ស្មានថាទឹកប្រាក់ប្រមាណជាង ៨៤ លានផោននឹងត្រូវបានចំណាយដើម្បីសាងទីក្រុងមនុស្ស
ស្រីនេះឡើងជាមួយនឹងភាគរយដែលអាចមានអ្នកមកវិនយោកដើម្បីបង្កើតការងារដល់ស្រីៗដែល
រស់នៅក្នុងទីក្រុងនេះ។

រាល់ការងារ នៅក្នុងទីក្រុងនេះ រាល់អ្វីៗទាំងអស់នឹងត្រូវបានប្រតិបត្តឡើងដោយមនុស្សស្រីប៉ុណ្ណោះ
គ្មានបុរសសូម្បីតែមួយរូបអាចឈានជើងចូលបានឡើយ​​​​​​​​​​​​​​​​​​​​​​​​​។ នេះគឺជាផែនការមុខមាត់មួយរបស់រដ្ឋ
ដើម្បីដាក់អោយនារីមានមុខមាត់ក្នុងការងារនឹងអាចនាំប្រយោជន៍ដល់ប្រទេសទៀតផង។ តាមការ
ពិតទៅច្បាប់ក្នុងសាសនា អ៊ីស្លាម មិនបានហាមឃាត់អោយនារីគ្មានសិទ្ធិក្នុងការធ្វើការនោះទេគ្រាន់
តែមកពីបរិបទនៃការដឹកនាំ និងច្បាប់អ៊ីស្លាម ចែងថាមនុស្សស្រីនិង ប្រុសមិនអាចធ្វើការក្បែរគ្នា។

គេបានប្រាប់ថាក្នុងឆ្នាំ ២០១៥ គេនឹងចាប់ផ្ដើមបោះឆ្នោតរើសកីឡាការនី Saudi Arabia ដើម្បីអោយ
ចួលរួមប្រកួតក្នុងកីឡាអូឡាំពិក ប៉ុន្តែយ៉ាងណាក៏ស្រ្តីនៅតែមិនមានសិទ្ធិបើកបរក្នុងប្រទេសនេះនៅ
ឡើយ។ ចុះប្រសិនបើទីក្រុងមនុស្សស្រីនេះពិតជាអាចកើតឡើងដូចបានគ្រោងទុកនោះតើមានប្រុស
ប៉ុន្មាននាក់ដែលចង់លួចចូលទៅនៅនោះ?


ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail 


Tags: social international