អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday កាលពីថ្ងៃទី ២៣ ម្សិលមិញនេះថា
ការបាក់ច្រាំងដីឆ្នេរទន្លេមួយកន្លែង បានធ្វើអោយប្រជាពលរដ្ឋ ដែលមានលំឋាននៅតំបន់
នោះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង។
ប្រភពដដែលបានបង្ហាញថា ការបាក់ច្រាំងទន្លេមួយដ៏ធំ ត្រូវបានកើតឡើង នៅតាមដងឆ្នេរ
Oddicombe តំបន់ Torquay នៃប្រទេសអង់គ្លេស។ នាង Sue Diamond ជាមន្រ្ដីប៉ូលីស
ម្នាក់ចូលនិវត្ដន៍ បាននិយាយថា នាងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខណៈដែលការបាក់
ដីត្រឹមតែយប់សោះ គឺអាចរំកិលជិតដល់ផ្ទះរបស់នាងទៅហើយ។ នាងបានបន្ដថា ជាមួយ
កម្រិតទឹកជំនន់ឡើងដ៏លឿន ការបាក់ដីនោះនឹងអាចអូសផ្ទះរបស់នាងទៅជាមិនខាន។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នាង Sue និងមនុស្សជាច្រើននាក់ផ្សែងទៀត បានអំពានាវ
ដល់ក្រុមអាជ្ញាធរ មានសម្ថកិច្ចអោយជួយដោះស្រាយរឿងនេះដែរ។ តែចំពោះក្រុមអាជ្ញា
ធរនឹងដោះស្រាយយ៉ាងណានោះ គេនូវមិនទាន់ដឹង នៅឡើយទេ៕
ដោយ៖ រក្សា
ប្រភព៖ newsday