ភ្លើងព្រៃមួយនៅអូស្រ្តាលី បានបង្កអោយអ្នកស្រុកដែលរស់នៅភាគខាងត្បួងប្រទេសអូស្រ្តាលីក្នុង
ទំហំ ៥០០០ អា ត្រូវបានគេជម្លៀសចេញ ហើយក្នុងនោះក្រុមអ្នកពន្លត់អគ្គីភ័យច្រើនជាង ១៥០ នាក់
កំពុងតែញ៉ាប់ដៃញ៉ាប់ជើងក្នុងការជួយធ្វើអោយស្ថានការណ៍កាន់តែប្រសើរឡើង។
មកដល់ពេលនេះភ្លើងព្រៃនេះបានរាលដាលមកដល់តបន់មានមនុស្សនៅដែលបានបំផ្លាញផ្ទះអស់
៧ ខ្នងរួចមកហើយ។ មិនត្រឹមតែមួយកន្លែងនេះនោះទេ សូម្បីតែនៅក្នុងខែត្រ Adelaide ឯណោះវិញ
ក៏មានភ្លើងព្រៃរាលដាលផងដែរ ដែលមានអ្នកពន្លត់ច្រើនជាង ១០០ នាក់កំពុងតែប្រតិបត្តការណ៍។
ក្នុងរដូវនេះនៅអូស្រា្តលីគឺជារដូវដែលងាយឆេះព្រៃជាទីបំផុតដោយសារតែមិនសូវមានព្រៃក្រាស់
គឺសំបូរតែព្រៃស្ដុកដោយស្មៅ។ ចំណែកឯនៅកម្ពុជាយើងវិញគួរចងចាំថានេះគឺជារដូវធ្លាក់ខ្យល់ដូច
នេះហើយប្រយ័ត្នរឿងភ្លើង ព្រោះអាចបង្កអគ្គីភ័យបានយ៉ាងងាយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Skynews