(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយមួយរបស់អាមេរិក បានចេញផ្សាយថា ផលិតផលក្នុងស្រុក ដែលមានគុណភាពអន់ របស់កូរ៉េខាងជើង បានធ្វើឲ្យនយោបាយលើកស្ទួយទំនិញ ផលិតក្នុងស្រុកនោះបរាជ័យ ក៏ព្រោះតែវាមិនអាចប្រកួតប្រជែង នឹងផលិតផលនាំចូលបាន ជាពិសេសពីប្រទេសចិន។ នេះបើតាមការដកស្រង់ ពីសារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០១៧។
វិទ្យុអាស៊ីសេរី (RFA) បានដកស្រង់សម្តី ពីប្រភពមួយក្នុងខេត្ត Japang ភាគខាងជើង ប្រទេសកូរ៉េខាងជើងថា «ការជំរុញឲ្យមាន ការលក់ផលិតផលក្នុងស្រុក កើនឡើងនោះ បានធ្វើឲ្យរោងចក្រផលិតចំណីអាហារ និងគ្រឿងសម្ភារៈនានា រីកដុះដាលខ្លាំងឡើង នៅទូទាំងប្រទេស ជាពិសេសការដាំរុក្ខជាតិ ដែលអាចកែច្នៃទៅជា ផលិតផលសម្លៀកបំពាក់។ ក៏ប៉ុន្តែរោងចក្រមួយចំនួន ដែលផលិតចេញហើយ មានការលក់តិចតួច នូវផលិតផលរបស់ខ្លួននោះ បានបង្ខំចិត្តផ្លាស់ប្តូរគំរោង»។
ផលិតផលមួយចំនួន ដូចជាសំលៀកបំពាក់ និងផលិតផលប្រើប្រាស់ដទៃៗទៀត បានផលិតចេញនៅក្នុងស្រុក រួចលក់នៅលើទីផ្សារ នៅក្នុងតម្លៃដូចគ្នានឹង ផលិតផលដែលនាំចូលពីប្រទេសចិន ប៉ុន្តែបើនិយាយពីគុណភាពវិញ គឺខុសគ្នាដាច់ឆ្ងាយតែម្តង។ បន្ថែមពីនេះការពឹងផ្អែក ផលិតផលភាគច្រើន ទៅលើប្រទេសចិននោះ វាក៏កំពុងតែធ្វើឲ្យកូរ៉េខាងជើង ពិបាកងើបចេញផងដែរ ព្រោះផលិតដែលខ្លួន បានព្យាយាមផលិតចេញមក គឺមានតែបរិមាណ តែអត់គុណភាពប្រកួតប្រជែង។
ប្រភពមួយចំនួនទៀតបានលើកឡើងថា ផលិតផលចំណីអាហារខ្លះ មិនបានដាក់កាលបរិច្ឆេទផុតកំណត់នោះទេ ក៏ព្រោះតែដើម្បីបង្ការ ក្រែងទុកយូរលក់មិនដាច់ ឬសម្រាប់ទុកលក់រយៈពេលយូរតែម្តង។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៥ លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យក្រុមហ៊ុន និងរោងចក្រនានា នៅទូទាំងប្រទេស បង្កើតការផលិតផលិតផលនានា សម្រាប់ប្រើប្រាស់ និងចំណីអាហារប្រកបដោយគុណភាព ដែលជាគោលដៅ សម្រាប់ហែលឆ្ពោះទៅកាន់ ការនាំចេញថែមទៀតផង ក៏ប៉ុន្តែរហូតមកដល់ពេលនេះ លទ្ធផលមិនបានគាប់ប្រសើរនោះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង
តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោស ឧក្រិដ្ឋជន Dominic Ongwen អតីតមេបញ្ជាការកងទ័ពនៃក្រុមឧទ្ទាមអាហ្រ្វិក......
ប៉ូលីស ក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រើកាណុងបាញ់ទឹក បាញ់បំបែកក្រុមបាតុករ ដែលបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ បើទោះជាមានការដាក់បម្រាមមិន........
ប្រធានាធិបតីមីយ៉ាន់ម៉ា អ្នកស្រី អ៊ូង សានស៊ូជី ត្រូវបានមេធាវីរបស់អ្នកស្រីឃើញជាលើកដំបូង តាំងពីអ្នកស្រីត្រូវបានឃុំខ្លួន......