CamNews

ព័ត៌មានអន្តរជាតិ 

អាចជា គិញសម្ងាត់ ISIS ព្រោះកាត់ក្បាល ចៅហ្វាយនាយរបស់ខ្លួន ចងព្យួរ មុនធ្វើអត្តឃាត

ព័ត៌មានអន្តរជាតិ ៖ ជនសង្ស័យភារវកម្ម ប្រទេសបារាំង ដែលបានសម្លាប់កាត់ក្បាលចៅហ្វាយនាយ របស់ខ្លួន ក៏ដូចជា ព្យាយាមបំផ្ទុះនូវរោងចក្រឧស្ម័នកាលពីអំឡុងខែ មិថុនា   នោះ ត្រូវបានប្រទះថា បានដេកស្លាប់ នៅជិតពន្ធនាគារមួយកន្លែង ក្នុងទីក្រុង ប៉ារីស ប្រទេស បារាំង។


អាជ្ញាធរ ក្នុងស្រុកអោយដឹងថា ជនសង្ស័យភារវកម្មម្នាក់នេះ មានឈ្មោះ   Yassin  Salhi វ័យ ៣៥​ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាត។ លោកត្រូវបានជាប់ឃាត់ខ្លួន និងឃុំឃាំងនៅ ក្នុងពន្ធនាគារភាគខាង ត្បូងទីក្រុង ប៉ារីស ពន្ធនាគារ Fleury-Merogis មុននឹងលួចធ្វើអត្តឃាត  ព្រះរាជអាជ្ញាប្រទេសបារាំង អះអាងអោយដឹងថា ជនសង្ស័យរូបនេះ គឺជាសកម្មជនក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម  ខណៈមានមនោ គមវិជ្ជាអោយលោកមានការខឹងសម្បារជាមួយនឹងនិយោជកក្នុងស្រុករបស់ខ្លួន ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនសង្ស័យ Salhi ត្រូវបានអាជ្ញាធរក្នុង ស្រុក បង្ខាំងទុករង់ ចាំការកាត់ទោស ប៉ុន្តែ មិនធ្លាប់ត្រូវបានគេគិតថា លោកប្រឈមនឹងហានិភ័យ   ធ្វើអត្តឃាតនោះទេ ។ ២៦ ខែ មិថុនា កន្លងទៅនេះ ជនសង្ស័យ Salhi បានបើករថយន្តមួយគ្រឿង  សំដៅទៅកាន់អាគារ ផ្ទុកសារជាតិរាវបញ្ឆេះ នាសំណង់អាគាររោងចក្រ Air Products ជិតទីក្រុង Lyon ។ បន្តិចក្រោយមក ស្រាប់តែមានករណីបំផ្ទុះឡើងតែម្តង ខណៈក្បាលចៅហ្វាយនាយរបស់ខ្លួនត្រូវបានកាត់ផ្តាច់នាក្បែរ នោះ ។

ប្រភពបញ្ជាក់អោយដឹងថា ក្បាលចៅហ្វាយនាយរបស់ជនសង្ស័យ បន្ទាប់ពីត្រូវ  បានកាត់ផ្តាច់ បាន យកទៅចងព្យួរចម្រឹងរបងដែក រោងចក្រ ជាមួយនឹង អក្សរចារឹកនៅលើក្បាល   អម ជាមួយនឹងទង់ ជាតិ ២ ទង់ជាតិ មានសរសេរអក្សរអារ៉ាប់នៅលើនោះ។ ជនសង្ស័យ Salhi    អំឡុង ឆ្នាំ ២០០៦ ដល់ ២០០៨ លោកស្ថិតនៅក្រោមការឃ្លាំមើល ថាអាចជាជនសង្ស័យជាប់ពាក់ព័ន្ធ  ជាមួយនឹងក្រុមរដ្ឋ អ៊ី ស្លាមជ្រុលនិយមនៅក្រៅប្រទេស ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Paris Suryavarman I