CamNews

ព័ត៌មានអន្តរជាតិ 

"សង្គ្រាមវាយ ISIS ដណ្តើមទីក្រុង" ស្ថានការណ៍កាន់តែក្តៅ ខណៈ មេ ISIS បានរត់ភៀសខ្លួន

ព័ត៌មានអន្តរជាតិ ៖ មានតម្រុយគូសបញ្ជាក់ឲ្យដឹងថា មេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានរត់ភៀសខ្លួនពីទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ គ្រាដែលកងកម្លាំងវាយប្រហារបានខិតជិត ចូលមកដល់ទីក្រុងមួយនេះ នេះបើយោង តាមប្រភព ពីមន្រ្តី យោធា  សហរដ្ឋអាមេរិក Gary Volesky ។ 


ប្រភពដដែលបន្តឲ្យដឹងថា គ្មានមន្ទិលសង្ស័យអ្វីនោះទេដែលថាកងកម្លាំងអ៊ីរ៉ាក់គឺជាកម្លាំងចលករ ដ៏មានប្រសិទ្ធភាព។ គួរបញ្ជាក់ថា កងកម្លាំងបាននឹងកំពុងធ្វើដំណើរវាយប្រហារទៅកាន់ទីក្រុង Mosul ពីភាគខាងត្បូង ខណៈកងកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួន ក្រុម Kurdish នោះបានសំដៅ មកពីទីក្រុងពីភាគខាងកើត ។ មានជំនឿជាក់ឲ្យដឹងថា សកម្មប្រយុទ្ធ ISIS មានគ្នាដល់ទៅ ៥០០០ នាក់ នៅក្នុងទីក្រុង Mosul ។ លោក Volesky គូសបញ្ជាក់ តាមរយៈការរង្វាយតម្លៃខ្ពស់ទៅលើ ស្ថានការណ៍ជាក់ស្តែងឲ្យដឹងថា ពួកយើងបានឃើញការបំលាស់ទីនៅក្នុងទីក្រុង Mosul ខណៈ ពួកយើងទទួលបានការចង្អុយបង្ហាញឲ្យដឹងថា មេដឹកនាំ ISIS បានចាកចេញពីទីក្រុង ប៉ុន្តែលោក មិនបានបញ្ជាក់ឲ្យច្បាស់ថាមេដឹកនាំមួយរូបណានោះទេ ដែលបានភៀសខ្លួន ហើយលោកក៏ពុំ បានបញ្ជាក់ដូចគ្នាដែរ ថាតើ មេដឹកនាំរូបនោះ ទៅទីណាឲ្យប្រាកដនៅឡើយ ។ ដោយឡែក បើ និយាយពីមេដឹកនាំ ISIS មួយរូបដែលមានឈ្មោះថា Abu Bakr al-Baghdadi ក៏ពុំបានដឹងថា មាន វត្តមាននៅទីណាឲ្យប្រាកដនៅឡើយទេ តែបើតាមរបាយការណ៍ឲ្យដឹងថា លោកកំពុងតែមានវត្ត មាននៅក្នុងទីក្រុង Mosul នៅឡើយ ខណៈប្រភពមួយផ្សេងទៀត បញ្ជាក់ថា លោកបានភៀសខ្លួន ទៅកាន់ភាគខាងជើងទីក្រុងបាត់ទៅហើយ ។


គួររំឮកថា ស្ថានការនៅក្នុងទីក្រុង Mosul កំពុងតែកើនកំដៅរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ពី ព្រោះថាកងកម្លាំងកំពុងតែព្យាយាម វាយ ISIS ដណ្តើមយកទីក្រុង Mosul ត្រលប់មកវិញ ក្រោយ ISIS បានកាន់កាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ Mosul ដែលជាទីក្រុង មានប្រជាជនប្រមាណ ១,៥ លាននាក់នោះ អង្គការសហប្រជាជាតិកំពុងតែមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ពួកគេនៅ ពេលដែលមានសង្គ្រាមវាយដណ្តើមទីក្រុងយ៉ាងដូច្នេះ ។ មានរបាយការណ៍បញ្ជាក់ឲ្យដឹងថា មាន ក្រុមប្រជាពលរដ្ឋ មួយក្រុមមានគ្នាដល់ទៅ ៩០០នាក់ បានភៀសខ្លួនចេញពីទីក្រុង កាលពីម្សិល មិញ ៕

-ពូទីន ខលទូរស័ព្ទដោយផ្ទាល់ ទៅនាយករដ្ឋមន្រ្តី ថាលោកគាំទ្រខ្លាំង សង្គ្រាមកំទេច ISIS

-តោះទៅមើល វីដេអូ LIVE ព្រឺក្បាល សង្គ្រាមដណ្តើមទីក្រុង Mosul ពីពួក ISIS



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: ISIS Fund US Airstrike Obama Washington Int news IS