CamNews

រុស្ស៊ីនិងជប៉ុនចង់បង្កើតមូលដ្ឋាននៅលើឋានព្រះច័ន្ទ

ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និងទីភ្នាក់ងារអវកាសជប៉ុន JAXA ទើបបានប្រកាសអំពី
គម្រោងកងសាងមូលដ្ឋានរបស់ខ្លួននៅលើឋានព្រះច័ន្ទ។

ព្រះច័ន្ទគឺជាគោលដៅរបស់ Roscosmos និង JAXA ក្នុងពេលអនាគត

JAXA និង Roscosmos ប្រកាសពីមហិច្ឆតានេះនៅក្នុងកិច្ចប្រជុំ Global Space Exploration ស្ដីពីការរុករកអវកាស ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ឧសភា នៅក្នុងរដ្ឋ
ធានី Washington។ មន្ដ្រីរបស់ Roscosmos​ អះអាងថា ពួកគេមិនចង់ធ្វើឡើងវិញនូវជោគជ័យ
ដែលមនុស្សធ្លាប់បានធ្វើកាលពី ៤ទសវត្សមុននេះនោះទេ(នាំមនុស្សឡើងកាន់ឋានព្រះច័ន្ទ)។

ទស្សនាវដ្ដី Mashable ដកស្រង់សំដីរបស់លោក Vladimir Popovkin អគ្គនាយករបស់ទីភ្នាក់ Roscosmos បានអោយដឹងថា ៖ "យើងកំពុងនិយាយអំពីការបង្កើតមូលដ្ឋានយូរអង្វែងមួយនៅ
លើឋានព្រះច័ន្ទ"។

ចំណែកលោក Yuichi Yamaura មន្ដ្រីជាន់ខ្ពស់របស់ JAXA បានប្រកាសថា ៖ "ព្រះច័ន្ទគឺជា
គោលដៅបន្ទាប់របស់យើងខ្ញុំ នៅក្នុងសកម្មភាពរុករកក្នុងអវកាស"។

គួររំឭកថា អាមេរិកគឺជាប្រទេសដែលបាននាំមនុស្សទៅកាន់ឋានព្រះច័ន្ទដំបូងគេបង្អស់ ប៉ុន្ដែ
ប្រទេសនេះ ហាក់ដូចជាមិនបានចាប់អារម្មណ៍ខ្លាំងចំពោះភពរណបមួយនេះ ដូចទៅនឹងរុស្ស៊ី និងជប៉ុននោះទេ។ ទោះជាយ៉ាងនេះក្ដី យោងតាមទីភ្នាក់ងារអវកាសអាមេរិក NASA បានអោយ
ដឹងថា ក្នុងអំឡុងពេល ២៥ឆ្នាំខាងមុខ ក្រុង Washington នឹងបង្កើតមូលដ្ឋាននៅលើឋានព្រះច័ន្ទ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖​ VE


Tags: space Nasa planet russia japan