CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងប្រុសតូច សុខចិត្ត បរិច្ចាក តម្រងនោម ជូនម្តាយ មុនស្លាប់

ព័ត៌មានអន្តរជាតិ ៖ បេក្ខភាព សារព័ត៌មាន ក្មេងប្រុស តូច កើតជម្ងឺដុះសាច់ នៅក្នុងខួរក្បាល បានសម្រេចចិត្ត បរិច្ចាក តម្រងនោម ទៅម្តាយឈឺ ធ្ងន់ របស់ខ្លួន មុនពេលគេស្លាប់នោះត្រូវបាន រកអោយឃើញថា   ទទួលបានការចុះផ្សាយ  នៅស្ទើរគ្រប់ ទំព័រសារព័ត៌មាន បរទេស មកពីជុំ វិញ ពិភពលោក នេះបើយោងតាម ការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មានបរ ទេស អាស៊ីវ័ន ។ 

Chen Xio Tian ជាបេក្ខភាព ក្មេងប្រុសតូច រស់នៅក្នុងខេត្ត Hubeiជាលទ្ធផលបំណងចុងក្រោយ របស់គេ ពិតជាបានសម្រេចពិត ប្រាកដមែន ក្រោយពីទទួលការវះកាត់ បរិច្ចាក សរីរាង្គ ទៅ ម្តាយរបស់ខ្លួន មុនពេល គេស្លាប់ កាលពីថ្ងៃៃពុធ កន្លងទៅនេះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មិនត្រឹមតែមានការសម្រេច ចិត្ត បរិច្ចាក តម្រងនោម ទៅម្តាយ របស់ខ្លួន មុនពេលគេស្លាប់តែប៉ុណ្ណោះទេ តែនៅក្នុងនោះ គេក៏បានសម្រេចចិត្តបរិច្ចាក ថ្លើម ទៅអ្នកជម្ងឺ ជាក្មេងតូចៗ ពីរនាក់ផ្សេងទៀត ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: China Beijing Hong Kong Int news Unt news Hubei