ក្រុមបាល់ទាត់ Manchester City បានយកឈ្នះក្រុម Manchester United កាលពីយប់មិញ
នេះក្នុងពេលធ្វើដំណើរទៅសួរសុខទុក្ខសត្រូវដ៏ធំ Manchester United នៅ Old Trafford ។
ការប្រកួតក្នុងតង់ទី ១ គឺពិតជាធ្វើអោយទស្សនិកជនធុញទ្រាន់ណាស់ព្រោះក្រុមទាំងពីរមិន
ហ៊ានវាយលុកគ្នាទៅវិញទៅមកទេ គឺបានត្រឺមការពារហើយបាល់លេងតែត្រឹមពាក់កណ្តាល
តារាងរបស់គ្នាទៅវិញទៅមក ។
ចូលមកដល់តង់ទី ២ សភាពការណ៍លែងធូរស្រាលនឹងគួរអោយធុញទៀតឡើយ ព្រោះក្រុម
ទាំងពីរបានបើឆាកវាយលុកគ្នាទៅវិញទៅមកដោយនៅនាទី ទី ៥២ កីឡាករ Milner ធ្វើបាន
ស៊ុតបញ្ចូលទីមួយគ្រាប់អោយ Man City នាំមុខ ១ - ០ រហូតដល់ នាទី ៥៩ Kompany ធ្វើអោយ
មានកំហុសចូលទីខ្លួនឯង នាំអោយ Manutd តាមស្មើបានវិញ ១ - ១ បន្ទាប់មកនៅនាទី ទី ៧៨
កីឡាករ Aguero ជាអ្នករកគ្រាប់បាល់ចុងក្រោយអោយ Man City ធ្វើអោយចប់ការប្រកួតក្រុម
Man City ឈ្នះក្រុម Manutd ក្នុងលទ្ធផល ២-១ ៕
ដោយ ៖ កុសល
ប្រភព ៖ 24h