ក្នុងនាមជាអ្នកសារព័ត៌មាន និងជាអ្នកប្រើប្រាស់ Internet ម្នាក់ខ្ញុំមានអត្ថបទមួយដែលបង្ហាញពី
ការព្រួយបារម្ភក៏ដូចជាគំនិតរបស់ខ្ញុំផ្ទាល់ចំពោះបញ្ហា Internet សម្ភារៈប្រើប្រាស់ និងការលក់
សេវាកម្មផ្លូវភេទតាម Internet របស់នារីៗមួយក្រុមតូច និងមានលក្ខណៈជាផ្ទាល់ខ្លួនដែលគេអាច
រកបានតាមរយៈ facebook ផ្ទាល់ខ្លួនរបស់នារីដែលបម្រើសេវាកម្មនេះ។ យើងធ្លាប់ឃើញមាន
ព័ត៌មានដែលចុះពីនិស្សិតសាលកវិទ្យាល័យក៏ដូចជា សិស្សវិទ្យាល័យរបស់ប្រទេសមួយចំនួន
ដូចជាប្រទេសចិនជាដើមដែលបានប្រកាសលក់ខ្លួនជាសម្ងាត់តាម Internet ដើម្បីដូរជាមួយនឹង
សម្ភារៈទាន់សម័យដែលកំពុងតែប្រដេញជើងគ្នាយ៉ាងត្របាញ់ក្នុងសង្គមសម័យនេះ។ ដោយ
សារតែខ្លួនដែលកើតមកក្នុងសម័យមួយដែលជឿនលឿនហើយមិនអាចគ្រប់គ្រងខ្លួនឯងបាន
បង្ករអោយក្លាយខ្លួនជាមនុស្សសម្ភារៈនិយម ជាមួយនឹងភាពទន់ខ្សោយខាងហិរញ្ញវត្ថុផងនោះ
នារីៗមួយចំនួនត្រូវបង្ខំចិត្តក្នុងការលក់សេវាកម្មផ្លូវភេទដើម្បីរកប្រាក់មកផ្គត់ផ្គង់អ្វីដែលខ្លួនចង់
បាន ដូចជារូបខាងក្រោមនេះដែលត្រូវបានគេបង្ហោះនៅលើវេទិការពិភាក្សារបស់ chinabuzz
ក្រោមប្រធានបទ "នារីម្នាក់ដែលប្រកាសលក់ខ្លួនដើម្បីដូរជាមួយនឹងសម្ភារៈក្នុងហ្គេម Warcraft"
ដែលវាបានក្លាយជាប្រធានបទយ៉ាងក្ដៅគគុក។ តែនេះគ្រាន់តែមួយផ្នែកនៅប្រទេសចិនប៉ុណ្ណោះ
ចុះចំពោះស្រុកយើងវិញ? សម្រាប់ខ្ញុំផ្ទាល់ខ្ញុំធ្លាប់បានជួបនារីមួយចំនួនដែលជានារីលក់ខ្លួនតាម
Internet ជាពិសេសគឺគេច្រើនប្រើ facebook ជាឧបករណ៍ទាក់ទងចំបង ហើយម្នាក់ៗសុទ្ធសឹង
តែជានិស្សិតសាលកវិទ្យាល័យដែលមានសម្រស់ស្រស់ស្អាត sexy ទាក់ទាញ និងជាទីគាប់
ភ្នែករបស់បុរសគ្រប់រូប តែនរណាទៅដឹងទៅដាកម្លាំងនៃការទាក់ទាញរបស់ឧបករណ៍ប្រើប្រាស់
ទាន់សម័យថ្មីនេះអាចធ្វើអោយនារីៗដែលមានសម្រស់ស្រស់ស្អាតទាំងនោះក្លាយជាចំណីដែល
មនុស្សប្រុសណាដែលលុយអាចភ្លក់បានតាមចិត្តនោះ?
អ្វីដែលខ្ញុំសរសេរគឺជាគំនិតរបស់ខ្ញុំ សំដៅលើនារីមួយចំនួនដែលរកស៊ីផ្លូវភេទដែលខ្ញុំធ្លាប់ជួប
មិនសំដៅក្នុងលក្ខណៈសមូហភាពទូទៅនោះទេ។ ចុះលោកអ្នកវិញគិតយ៉ាងណាដែរចំពោះ
បញ្ហានេះ?
ដោយ៖ វឌ្ឍនា
រូបភាពពី៖ chinabuzz-forum