ក្រុមអ្នករចនាម៉ូតូជនជាតិអ៊ីតាលី បានរចនាម៉ូតូ Kawasaki Z-K250 សំរាប់ទីផ្សារប្រទេស
ចិនដែលលក់ក្នុងតំលៃត្រឹមតែ £២០០០ ប៉ុណ្ណោះ។ វាគ្រាន់តែជាគំរោងមួយនៅឡើយ ប៉ុន្តែ
គេរំពឹងថាវានឹងក្លាយជាម៉ូតូដែលមានតំលៃថោកបំផុត បើសិនជាម៉ូតូនេះត្រូវបាននាំចេញ
ទៅទីផ្សារប្រទេសអង់គ្លេស។
អ្នករចនាជនជាតិអ៊ីតាលីម្នាក់ឈ្មោះ Nico Butti បាននិយាយថា ទោះបីជាម៉ូតូនេះនឹងត្រូវ
បានផលិតសំរាប់លក់នៅទីផ្សារប្រទេសចិនមែន ប៉ុន្តែការរចនាម៉ាស៊ីន នឹងធ្វើឡើងឲ្យដូច
នឹងស្តង់ដាអឺរុបផងដែរ។ មានន័យថា ត្រូវធ្វើឲ្យស្របនឹងស្តង់ដាអឺរុប ប៉ុន្តែប្រជាជនចិនអាច
មានលទ្ធភាពទិញជិះបាន៕
ដោយ៖ រិនដូ
ប្រភព៖ motorcyclenews