ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋនៅសាធារណរដ្ឋ Khakassia ភាគខាងលិចឆៀងខាងត្បូង តំបន់ Siberia មានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានប្រទះឃើញបាតុភូតដ៏កម្រ អាច៍ផ្កាយធ្លាក់ និងផ្ទុះឆេះ នាយប់ថ្ងៃអង្គារម្សិលមិញនេះ ដែលជាហេតុនាំឲ្យវិនាទីនោះ យប់ប្រែទៅជាថ្ងៃត្រឹមតែ មួយពព្រិចភ្នែក ។
បាតុភូតដ៏កម្រនេះ "យប់ប្រែជាថ្ងៃ " ត្រូវបានផ្តិតរូបភាពបានទាំងស្រុង តាមរយៈប្រព័ន្ធកាម៉េរ៉ា ឡាន សុវត្ថិភាព ។ នារីម្នាក់ដែលជាពលរដ្ឋ ពីសាធារណរដ្ឋ Khakassia គូសបញ្ជាក់ដល់សារព័ត៌ មានអ័រតេ ឲ្យដឹងថា ដំបូងឡើយ នាងខ្ញុំពិតជាមិនបានដឹងថាមានរឿងកើតឡើងឲ្យពិតប្រាកដ នោះទេ ខណៈរំពេេចនោះស្រាប់តែថ្ងៃប្រែទៅជាពេលយប់ ភ្លឺយ៉ាងខ្លាំង ហើយនៅពេលដែលងាក ក្រឡេកទៅមើលតំបន់ភ្នំដែលនៅជិតក្បែរពួកយើង គឺបានឃើញ អាច៍ផ្កាយដ៏ធំមួយ ហោះកាត់ពី លើ និយាយឲ្យត្រង់ ដំបូងឡើយមានអារម្មណ៍ភ័យខ្លាច ព្រោះគិតថា វាគឺជាគ្រាប់បែក ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា អាច៍ផ្កាយ ត្រូវបានគេមើលឃើញត្រឹមមួយពព្រិចភ្នែក តែ ៣ ទៅ ៤វិនាទី ខណៈកន្លះម៉ោងក្រោយមក គេបានលាន់ឮសម្លេងផ្ទុះយ៉ាងខ្លាំង ដែលបានបណ្តាលឲ្យ ស៊ីផ្លេរថយន្តជាច្រើននៅក្នុងទីក្រុង លាន់ឮរំពេងពេញទីក្រុងតែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ