CamNews

ព័ត៌មានអន្តរជាតិ 

លិចទូកកណ្តាល សមុទ្រ ជនអន្តោប្រវេសន៍ ៣០០ នាក់ សង្ស័យថា លង់ទឹកស្លាប់ បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ ជនអន្តោប្រវេសន៍ចំនួន ៣០០នាក់ ត្រូវបានគេសង្ស័យថា​ស្លាប់ នៅក្នុងគ្រោះថ្នាក់ លិចទូក ដឹកជនអន្តោប្រវេសន៍ ក្នុងសមុទ្រម៉េឌីទ័រ៉ាណេ ដែលធ្វើដំណើរចេញពីប្រទេស លីប៊ី ឆ្ពោះទៅ កាន់ ប្រទេសអ៊ីតាលី នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទ   ផ្សាយ ពីគេហទំព័រ សារព័ត៌មាន នាំមុខបរទេស ស៊ីអិនអិន ។

ក្រុមជនរងគ្រោះ​៣៣០នាក់ ក្នុងចំណោម ៤២០នាក់   ដែល  បាន ចាកចេញពីប្រទេសលីប៊ី កាលពីថ្ងៃ សៅរ៍ កន្លងទៅ ដោយជិះលើទូកចំនួន ៤គ្រឿង ត្រូវបា នគេសង្ស័យថាស្លាប់ បន្ទាប់ពីទូកត្រូវបានលិច នេះបើតាមអ្នកនាំពាក្យ អង្គការជន   អន្តោប្រវេសន៍​​​​    អ៊ីតាលី លោក Flavio Di Giacomo បានបញ្ជាក់ អោយដឹងដូច្នេះ៕ 


ប្រភព ៖ ស៊ីអិនអិន ហ្វ្រេសញ៉ូវ


Tags: Int news Breaking news World news Unt news Hot news DR Congo Sink Ferry Mediterranean