ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ អះអាង បញ្ជាក់កាលពីម្សិលមិញនេះទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយអោយដឹងថា យន្តហោះ ប្រទេសបង់ក្លាដេស មួយគ្រឿង បានរងនូវការឆាបឆេះ ខណៈពេលដែលបានចុះចត នៅឯ អាកាស យានដ្ឋានអន្តរជាតិ Kathmandu- based Tribhuvan International Airport (TIA) ប្រទេស នេប៉ាល់ ។
ប៉ូលីសប្រចាំអាកាសយានដ្ឋាន អន្តរជាតិខាងលើ បានបញ្ជាក់ថា កង់យន្តហោះ ខាងលើ បានឆាបឆេះ ឡើងមួយរំពេច វិនាទី នៃការចុះចត នៅវេលាម៉ោ ង ២ រសៀល ស្របពេលដែលយន្តហោះខាងលើនេះ មានជើងហោះហើរ BG702 និង ជាយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Biman Bangladesh Airlines ។ ភ្លាមៗនោះ ក៏ មានកិច្ចអន្តរាគមន៍ ពីសំណាក់ ក្រុម ភ្នាក់ងារពន្លត់អគ្គីភ័យ ដោយគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុង ពោលរំលត់ភ្លើង បានទាំងស្រុង និង ជួយសង្គ្រោះអ្នកដំណើររាប់សិបនាក់ បានជោគជ័យ ។
ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់អោយដឹងថា យន្តហោះខាងលើ គ្រោងនឹងហោះត្រលប់ទៅក្រុង Dhaka ប្រទេស បង់ក្លាដេសវិញ វេលាម៉ោង ៣ និង ១០ នាទីរសៀល តែផែនការមួយនេះ ត្រូវបានលុបចោល ដោយនៅក្នុងនោះ ក្រុមអ្នកជំនាញ មកពីប្រទេស បង់ក្លាដេស ក៏កំពុងតែធ្វើការ ហោះហើរ មកកាន់អា កាសយានដ្ឋាន កើតហេតុខាងលើ ដើម្បីត្រួត ពិនិត្យមើល យន្តហោះ ថាតើ អាចហោះហើរបានឡើង វិញក្នុងរយៈពេលខ្លីឬក៏យ៉ាងណា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ