CamNews

កីឡាអន្តរជាតិ 

Jose Mourinho តឹងទ្រូងនឹងមើល តារាៗទាត់បាល់ពេក ក៏ហក់ចូលទៅទាក់ជើង ក្នុងទីលាន សើចពេញតារាង (មានវីដេអូ)

កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ នៅឯទឹកដី Old Trafford ប្រទេសអង់គ្លេស មានរៀបចំការប្រកួត បាល់ទាត់លក្ខណៈ មិត្តភាពសប្បុរសធម៌ មួយដើម្បីប្រមូល ប្រាក់ចូលក្នុងមូលនិធិ ប្រយុទ្ធប្រឆាំង ជាមួយនិង ជំងឺអេដស៏ របស់អង្ការ UNICEF ។



នៅក្នុងជំនួបរវាងក្រុម តារាៗក្នុងវិស័យ សិល្បៈនិងជើងចាស់ របស់អង់គ្លេស ប៉ះជាមួយនិងតារាៗ និងកីឡាករជើងចាស់របស់ ពិភពលោកផ្សេងៗទៀត ដែលដឹកនាំដោយ Joes Mourinho ។ នៅក្នុង ពេលដែល ខាងអង់គ្លេស គ្រប់គ្រងបាល់ដោយ Olly Murs តារាចំរៀងដ៏ល្បីរបស់ អង់គ្លេស ក៏ត្រូវ បាន Jose Mourinho អ្នកដឹកនាំក្រុម Rest of the World ហក់ចូលមកក្នុង ទីលានហើយទាក់ជើង ធ្វើអោយដួល ជ្រុះបាល់ចេញពីជើង ។ វាបានធ្វើអោយ ទស្សនិកជន សើចពេញទីលាន ចំណែក ឯ Jose ក៏ដើរឡើងទៅ កន្លែងអង្គុយ សើចបិទមាត់ មិនជិតចំណែក Olly Murs វិញក៏សើចហួសចិត្ត និង Jose Mourinho ផងដែរ ។




យ៉ាងណាមិញ ការប្រកួតមិត្តភាពនេះ ក៏មានការប៉ះពាល់ គ្នាជាហិង្សារខ្លះៗ ផងដែរគឺ Jonatha Wikes របស់អង់គ្លេសប៉ះ ជាមួយនិង Edgars David ដោយកែងដៃនិង ជើងផងដែរ ។ បញ្ចប់ការ ប្រកួត Rest of the World របស់ Joes Mourinho ឈ្នះក្រុមតារាៗ អង់គ្លេស ៤ ទល់ ២ ៕


 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ dailymail 


Tags: football soccer star jose mourinho olly murs unicef old trafford