CamNews

ព័ត៌មានអន្តរជាតិ 

តុលាការថៃ ៖ ការបោះឆ្នោត ២ កុម្ភៈ អាចនឹងត្រូវពន្យាពេល

ព័ត៌មានអន្តរជាតិ ៖ តុលាការថៃ បានសម្រេចកាលពីថ្ងៃសុក្រ កន្លងទៅនេះ អោយដឹងថា ការបោះ ឆ្នោត ដែលគ្រោងនឹងធ្វើ នៅខែក្រោយ នៅលើទឹកដី តំបន់អាស៊ីភាគអាគ្នេយ៍មួយនេះ អាចនឹងត្រូវ ពន្យាពេល ការសម្រេចចិត្ត យ៉ាងដូច្នេះ ទំនង ជាស្នើអោយងាកមកនិតិវិធី វិជ្ជមាន ក្នុងការដំណោះ ស្រាយវិញ របស់ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល ដែលមានវត្តមាន បិទផ្លូវ ស្ទើរតែពេញទីក្រុងបាង កក នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ។

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានអះអាងបញ្ជាក់អោយដឹងថា ការសម្រេចចិត្ត យ៉ាងដូច្នេះ ត្រូវតែមានការ យល់ព្រម និង អនុវត្តរួមគ្នា រវាងរដ្ឋាភិបាល និងគណៈកម្មការរៀបចំ ការបោះឆ្នោត គួរបញ្ជាក់ផង ដែរថា ក្រុមបាតុករ មកពីទីក្រុង បាងកក ក៏ដូចជា ក្រុមបាតុករ មកពីភាគខាងត្បូង ប្រទេសថៃបាន នាំគ្នា ធ្វើការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាល លោកស្រី យីងឡាក់ ដោយនៅក្នុងនោះ ទាមទារអោយ លោកស្រី ដែលជាបេក្ខភាព នាយករដ្ឋមន្រ្តី បច្ចុប្បន្នភាព ចុះចេញពីតំណែង ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា បន្ទាប់ពីមានបរិបទនយោបាយហែក ហួរ រហូតឈានដល់ថ្នាក់ ប៉ះទង្គិចគ្នា កាលពីពេលកន្លងទៅនោះ មកទល់នឹងដើមសប្តាហ៍នេះ រដ្ឋា ភិបាលបានសម្រេច ប្រកាស ចាត់ក្រុងបាងកក ទៅជាក្រុង ស្ថិតនៅក្នុងភាព មានអាសន្ន ខណៈ បើកភ្លើងខៀវ អោយកងទ័ព រឹតតែមានសិទ្ធអំណាច ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹង ការប្រកាស ចាត់ចូលក្រុងបាងកក ទៅជាក្រុង មានភាពអាសន្ន ក្នុងរយៈពេល ៦០ ថ្ងៃលើកនេះ ដោយផ្តើមមានសុពលភាព ចាប់ពីថ្ងៃពុធ ដើមសប្តាហ៍នេះមក វាគឺ ជាចលករ បង្កភាពងាយស្រួលមួយផ្សេងទៀត ក្នុងការផ្តល់អំណាច ដល់អាជ្ញាធរ ដោយនៅក្នុង នោះ មានឥទ្ធិពល ក្នុងការដាក់បម្រាមគោចរ ក៏ដូចជា ចាប់ឃុំឃាំងមនុស្ស​ ដោយមិនចាំបាច់មាន ការអនុញ្ញាត ពីប្រព័ន្ធតុលាការ ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN


Tags: Bangkok Thailand Thai Asia Protest Police