CamNews

កីឡា 

Real - Deportivo: Ronaldo រកគ្រាប់បាល់ បានសំរេច, Real ឈ្នះ

Real Madrid បានមានការប្រកួតដ៏អស្ចារ្យមួយជាមួយ Deportivo, ជាពិសេសគឺកំពូល
កីឡាករ
Ronaldo។

គ្រប់គ្រងសាច់បាល់បានទាំងមូលក្រោយពីពេលផ្លុំកញ្ចែបើកការប្រកួត ប៉ុន្តែ Real នៅតែធ្វើឲ្យ
គូប្រកួតស៊ុតបាល់បញ្ចូលទីនាំមុខបានមុន ដោយកីឡាករ Riki នៅនាទីទី16។ ក្រោយមក Real
រកស្នាមញញឹមបានវិញដោយស៊ុតបាល់បញ្ចូលទីបានវិញជាបន្តបន្ទាប់ដល់ទៅ5គ្រាប់ ដែលចាប់
ផ្តើមពីកីឡាករ Ronaldo និងបញ្ចប់ក៏ជាកីឡាកររូបនេះដដែល។

Ronaldo ពិតជាអស្ចារ្យ

ដូច្នេះ ជាមួយនឹងជ័យជំនះនេះ Real នៅចាញ់ពិន្ទុរបស់ Barcelona 8ពិន្ទុ មុននឹងឈានចូលប្រកួត
ជាមួយគ្នានៅវង់ក្រោយនេះ។

លទ្ធផល៖ Real - Deportivo (5-1)
រកគ្រាប់បាល់បាន៖ Ronaldo 23' (pen), 43', 84' (pen), Di Maria 38', Pepe 66' - Riki 16'
កីឡាករចូលប្រកួត៖
Real:
Casillas - Ramos, Pepe, Varane, Marcelo - Khedira, Modric - Di Maria, Oezil, Ronaldo
- Higuain.
Deportivo:
Aranzubia - Pablo, Aythami, Marchena, Evaldo - Dominguez, Aguila - Gama, Valeron,
Pizzi - Riki.

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Real Deportivo Ronaldo hat-trick football sport