CamNews

រថយន្ត 

ជា​បន្ទាន់៖ ក្រុមហ៊ុន BMW និង​​ប្រកាស​​​ឲ្យ​​ប្រមូល​​យក​​មក​​វិញ​​នូវ​​រថយន្ដ​ជាង ៨០ គ្រឿង

ប៉ីជីង៖ សេចក្ដីប្រកាសជាសាធាណៈនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម​​ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស​កំពូល​របស់​ប្រទេសចិន​ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនរថយន្ដទំនើប BMW និង ធ្វើ​ការ​ប្រកាស​ប្រមួល​យក​​មក​វិញ នូវផលិតផលរបស់ខ្លួន ស៊េរី 2014 Mini One ដែលបានចរាចរណ៍ក្នុងទឹកដីប្រទេសចិន ទាំងអស់ ឲ្យ​មុន​ថ្ងៃទី ១១ ខែវិច្ឆិកាជាដាច់ខាត ។ 

យោងតាមការសិក្សាស្រាវជ្រាវរបស់ GAQSIQ (General Administration of Quality Supervision, Inspection and Quarantine) បានសរសេរលើសេចក្ដីថ្លែងការថា​ បញ្ហាដែលបង្ករឡើង គឺស្ថិត​ត្រង់​បច្ចេកទេស​រៀបចំ​ប្រព័ន្ធ​កង់​ដែល​​ធ្វើ​ឲ្យ​មានភាពមិនប្រក្រតី បង្ករឲ្យមានលំញ័រ បាត់បង់ស្ថានភាពលំនឹង​ដល់​រថយន្ដ ​ខណៈ​ពេល​កំពុង​តែ​បើក​បរ។ 

ស៊េរីដែលក្រុមហ៊ុន នាំចេញនោះគឺ ម៉ូដែលដែលផលិតនៅ រវាងខែ ឧសភា និង កក្កដា​​ ក្នុងឆ្នាំ ២០១៤។​ ដែល​បរិមាណ​នៃការនាំចេញលើទីផ្សារ គឺ ៨៨ គ្រឿងក្នុងទឹកដីប្រទេសចិន។ ហើយគោលបំណង របស់ក្រុមហ៊ុន ឈរ​ជើងនៅប្រទេសចិន គឺត្រូវប្រមួលមកវិញ ដើម្បីធ្វើការជួសជុលសាជាថ្មី។ 

 



ដោយ៖ អឿ អ៊ុយ

ប្រពភ៖ xinhuanet

 


Tags: Vehicle 2014 Mini One BMW China