ព័ត៌មានអន្តរជាតិ ៖ អ្នកនាំពាក្យអោយនាយកដ្ឋាន ជនអន្តោប្រវេសន៍ អោយដឹងថា ក្មេងតូចច្រើនដល់ ទៅ ១០០ នាក់បានស្លាប់បាត់បង់ជីិវិត ក្នុងចំណោមមនុស្សស្លាប់បាត់បង់ជីវិត ទាំង ៥០០ នាក់ កាលពី សប្តាហ៍កន្លងទៅនេះ ដោយសារតែលង់ទឹកស្លាប់ បន្ទាប់ពីទូក ធ្វើចំណាកស្រុក របស់ពួកគេ ត្រូវបាន បុក ពន្លិចដោយ ក្រុមឈ្មួញ នៅជិតដែនទឹក ប្រទេស ម៉ាល់តា នេះបើយោងតាមការដកស្រង់ អត្ថបទ ផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
អង្គការ ជនអន្តប្រវេសន៍អន្តរជាតិ The International Organisation for Migration (IOM) បានចេញ សេចក្តីថ្លែងការណ៍ ក្រោយពីមានកិច្ចសម្ភាសន៍ ជាមួយនឹង ក្រុម មនុស្ស ៤ រូប ដែល ត្រូវ បានគេជួយ សង្គ្រោះចេញពីផ្ទៃទឹក ។ យ៉ាងណាមិញ បើយោងតាមសម្តីសាក្សី ដែល បាន ឃើញហេតុការណ៍ ផ្ទាល់ ភ្នែកបានបញ្ជាក់អោយដឹងថា ទូករបស់ជនចំណាក ស្រុក ទាំងនេះ ត្រូវ បាន បើកបុក ដោយទុក ក្រុម ឈ្មួញក្រោយពីពួកគេបានបដិសេធ ក្នុងការផ្ទេរទៅកាន់ទូកតូចៗ ។
បន្ថែមពីលើនេះ IOM អះអាងអោយដឹងថា ជនរងគ្រោះច្រើនជាង ២,៥០០ នាក់ ត្រូវបានគេជឿថា បាន ស្លាប់បាត់បង់ជីវិត នៅក្នុងដែនសមុទ្រ Mediterranean ក្នុងអំឡុង ឆ្នាំនេះ ។ នៅ នុងហេតុការណ៍ ស្រ ដៀងគ្នានេះ ប៉ុន្តែដាច់ដោយឡែក និងផ្សេងពីគ្នា ជនរងគ្រោះច្រើនជាង ២០០ នាក់ ត្រូវ បាន គេភ័យ ខ្លាចថាលង់ទឹកស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូក របស់ពួកគេ បាន ក្រឡាប់ លិច នៅឯឈូងសមុទ្រ ប្រ ទេសល៊ីប៊ី កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី